យើងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហភាពអន្តរសភា(IPU Executive Committee) ឈរនៅជាមួយប្រជាជនអ៊ុយក្រែន។ យើងសម្តែងសាមគ្គីភាពជាមួយសភាVerkhona Rada (សភាមួយថ្នាក់ របស់សាធារណរដ្ឋអ៊ុយក្រែន) ដែលជាសមាជិកពេញសិទ្ធិរបស់សហភាពអន្តរសភា តាំងពីឆ្នាំ១៩៩៩។ យើងទាំងអស់គ្នា សូមថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការឈ្លានពានរបស់សហភាពរុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន និងសូមអំពាវនាវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ យើងសូមថ្កោលចំពោះការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើបូរណភាពដែនដីនៃរដ្ឋអធិបតេយ្យ ជារដ្ឋអធិបតេយ្យមានព្រំដែនទទួលស្គាល់ដោយអន្តរជាតិ។ ការវាយប្រហារចំពោះប្រទេសអ៊ុយក្រែន ប្រៀបបាននឹងការវាយប្រហារលើសេរីភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព និងសន្តិសុខ។ នេះគឺជាការរំលោភបំពានយ៉ាងគឃ្លើន ចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញា (ជាច្រើន) ក្រុងហ្សឺណែវ (Geneva Conventions )។ យើងមានការស្រងាកចិត្តយ៉ាងខ្លាំងចំពោះការឈឺចាប់ និងការបាត់បង់ដ៏ធំធេងនៃអាយុជីវិតមនុស្ស ចំពោះការបាត់បង់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះរួមមានស្រ្តីនិងកុមារផងដែរ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដែលកើតចេញពីការឈ្លានពាននេះ ជាពិសេសគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋអ៊ុយកែ្រននិយាយឡែក ចំពោះប្រជាពលរដ្ឋរុស្ស៊ី និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិភពលោក និយាយជារួម។
យើង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃការឈ្លានពាននេះ ចំពោះស្រ្តីនិងកុមារអ៊ុយក្រែន។ ជម្លោះប្រដាប់អាវុធមានផលប៉ះពាល់ខ្លាំងណាស់ដល់ស្ត្រី និងកុមារ ជាពិសេសក្នុងទម្រង់ជាការបំពានផ្លូវភេទ និងទម្រង់ផ្សេងៗនៃការរំលោភសិទ្ធិមនុស្ស។ សូមកុំភ្លេចថា ស្រ្តីគឺជាកូនសោនៃសន្តិភាព ហើយស្រ្តីគួរតែត្រូវបានគេអនុញ្ញាតឱ្យចូលរួមក្នុងស្វែងរកដំណោះស្រាយនៃវិបត្តិ ទាំងក្នុងពេលកំពុងមានវិបត្តិ និងក្នុងដំណាក់កាលស្តាសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពេលមានវិបត្តិ។
ក្នុងទិដ្ឋភាព យើងសូមអំពាវនាវឱ្យបន្តអនុវត្តនូវសេចក្តីប្រកាសទីក្រុងប៊ែលក្រាតឆ្នាំ២០១៩(2019 Belgrade 2019 Declaration)ស្តីពី “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទីរបស់សភានិងយន្តការ និងការរួមចំ ណែករបស់កិច្ចសហប្រតិបត្តិការតំបន់” ដែលបានអនុម័តក្នុងសន្និបាតទី១៤១របស់សហភាពអន្តរសភា៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៨-០២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/statements/2022-02/statement-ukraine-ipu-executive-committee
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម