logo logo
banner1
ប្រធានសភាអារ៉ាប៊ីសាអូឌីត ដឹកនាំគណៈប្រតិភូសភាចូលរួមកិច្ចប្រជុំកំពូលប្រធានសភាក្រុមប្រទេស G20 លើកទី៨ ក្នុងរដ្ឋធានីហ្សាការតា
 

លោក Abdullah ibn Muhammad Al ash-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

​រដ្ឋធានីហ្សាកាតា៖ លោកបណ្ឌិត Abdullah bin Mohammed bin Ibrahim Al Al-Sheikh ប្រធានក្រុមប្រឹក្សា Shura (សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) បានដឹកនាំ​គណៈប្រតិភូសភាចូលរួមក្នុងកិច្ចប្រជុំកំពូលប្រធានសភានៃក្រុម​ប្រទេស G20 លើកទី៨ ដែលធ្វើជាម្ចាស់ដោយសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមកិច្ចសហប្រតិបត្តិការ​ជាមួយសហភាពអន្តរសភា(IPU)។

ប្រធានសភានៃក្រុមប្រទេស G20 នឹងពិនិត្យមើលលើកិច្ចការជាច្រើនក្នុងរបៀបវារៈនៃកិច្ចប្រជុំ រួមមាន ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង និង​កិច្ចការ​​បន្ទាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខ ស្បៀងអាហារ និងថាមពល បញ្ហាប្រឈមនៃសេដ្ឋកិច្ច ព្រមទាំងប្រសិទ្ធភាពនៃតួនាទីរបស់សភា។ លោក Al-Sheikh​ បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ bin Abdulaziz Al Saud និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud  ដែលជាព្រះរជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត កំពុងទតមើលការជួបជុំដ៏ធំជាអន្តរជាតិមួយនេះ ជាមួយនឹងសារៈសំខាន់ខ្ពស់បំផុត ដោយសារតែតួនាទីរបស់​ក្រុម​ប្រទេស G20 ចំពោះសេដ្ឋកិច្ចសកល និងជាការបើកឱកាសនៃទស្សនវិស័យសម្រាប់មនុស្ស។

​លោកប្រធានសភារូបនេះបានថ្លែងថា វត្តមានរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងចំណោម ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតទាំង ២០ បានពង្រឹងនូវឋានៈ​របស់​ខ្លួន​ និងបានផ្តល់នូវកិច្ចខិតខំប្រឹង ប្រែងដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបន្តទំនាក់ទំនងជាមួយនឹងប្រទេស ទាំងអស់ និងកសាងនូវចំណង​ទាក់ទង​​​ដ៏ល្អឥតខ្ចោះ ដើម្បីសម្រេចបាននូវកម្រិតនៃទំនាក់ទំនងមួយដ៏មានប្រសិទ្ធភាពដែលធានាបាននូវការពង្រឹងចំណងទាក់ទងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាមួយ​នឹងបណ្តាប្រទេសជាបងប្អូន និងបណ្តាប្រទេសជាមិត្តទាំងអស់៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/speaker-of-shura-council-heads-kingdoms-dele-1599049.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`