logo logo
banner1
ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា គ្រោងនឹងធ្វើឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០២៣
 

រូបភាពនៃការគូសសន្លឹកឆ្នោតទម្លាក់ចូលក្នុងធុងឆ្នោត

លោក Yerlan Koshanov ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋកាហ្សាក់ស្ថានបានថ្លែងថា ការបោះ ឆ្នោតជ្រើសតាំងសមាជិកសភាជាន់ទាប គ្រោងនឹងធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២៣។ “ការបោះឆ្នោត សភានឹងធ្វើឡើងនៅឆមាសទី១ ឆ្នាំក្រោយ។ លោកប្រធានាធិបតីនឹងប្រកាសនឹងប្រកាសពីកាលបរិច្ឆេទ នេះ ហើយរដ្ឋាភិបាលថ្មីមួយនឹងត្រូវបាន​បង្កើតឡើង បន្ទាប់ពីនោះ។ ប៉ុន្តែយើងត្រូវរង់ចាំរហូតដល់លោក ប្រធានាធិបតីប្រកាសចេញពីកាលបរិច្ឆេទនៃការបោះឆ្នោត។

លោក Koshanov បានថ្លែងបន្ថែមថា អ្នកបោះឆ្នោតនឹងធ្វើការសម្រេចចិត្តថាតើ បេក្ខជនប្រធានា ធិបតី  លោក  Meiram Kazhyken លោក Zhiguli Dayrabaev លោកស្រី Karakat  Abden លោកស្រី Saltanat Tursynbekova និងលោក Nurlan Auesbaev អាចទទួលបានអាសនៈនៅក្នុងសភានីតិកាលថ្មី ឬយ៉ាងណា។

ថ្មីៗនេះ លោក Kassym-Joomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានថ្លែងថា លោកនឹង ចេញសេចក្តីថ្លែងការណ៍មួយពីការបោះឆ្នោតសភា នៅចុងខែធ្នូ ឆ្នាំ២០២២។ ថវិកាប្រមាណ ៥៤លាន ដុល្លារសហរដ្ឋអាម៉េរិក នឹងត្រូវបានវិភាជន៍ពីរតនាគារជាតិ សម្រាប់ការបោះឆ្នោត…៕

https://akipress.com/news:686686:Elections_to_Parliament_of_Kazakhstan_set_for_first_half_of_2023_-_Speaker_of_lower_house_of_Parliament/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`