logo logo
banner1
ប្រធានសភាហ្សកហ្ស៊ី ជួបសន្ទនាការងារជាមួយប្រធានព្រឹទ្ធសភាអេស្ប៉ាញ
 

លោក Ander Gil ប្រធានព្រឹទ្ធសភាអេស្ប៉ាញ និងលោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ី

កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Shalva Papuashvili ប្រធានសភានៃប្រទេស ហ្សកហ្ស៊ី ស្ថិតក្នុងរាជធានីម៉ាឌ្រីដ ព្រះរាជាណាចក្រអេស្ប៉ាញ ក្នុងដំណើរ​ទស្សនកិច្ចការងារជាទីដែល លោកបានជួបសន្ទនាការងារជាមួយលោក Ander Gil ប្រធានព្រឹទ្ធសភាអេស្ប៉ាញ។

សភាហ្សកហ្ស៊ីបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ជំនួបខាងលើផ្តោតលើកិច្ចពិភាក្សាពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី។ លោក Papuashvili ក៏បានលើកឡើងពីវឌ្ឍនភាព​របស់​​​ហ្សកហ្ស៊ី ឆ្ពោះទៅរកការ ចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។

សម្រាប់ភាគីអេស្ប៉ាញ លោក Gil បានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីតធឺ ក្រោយជំនួបថា “លោក សម្តែងការដឹងគុណចំពោះទស្សនកិច្ចរបស់លោក Shalva Papuashvili ប្រធានសភាហ្សកហ្ស៊ីដែល លោកបានទទួលស្វាគមន៍នៅឯព្រឹទ្ធសភាអេស្ប៉ាញ”។ អេស្ប៉ាញ​ និងហ្សកហ្ស៊ីរក្សាបាននូវចំណងទាក់ ទងទ្វេភាគីនៃកិច្ចសហប្រតិបត្តិការដ៏ល្អ​ឥតខ្ចោះនៅក្នុងវិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ឬទេសចរណ៍។ យើងនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់យើង…៕

https://civil.ge/archives/516035



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`