logo logo
banner1
គណបក្សនយោបាយប្រទេសកូរ៉េខាងត្បូងយល់ស្របលើ ការស៊ើបអង្កេតរបស់សភាអំពីសោដនាដកម្មនៅ តំបន់ពាណិជ្ជកម្មពហុវប្បធម៌ Itaewon
 

លោក Joo Ho-young (ឆ្វេង) និងលោក Park Hong-geun ថ្នាក់ដឹកនាំគណបក្សអំណាចប្រជាជន និងគណបក្សប្រជាធិបតេយ្យធ្វើសន្និសីទរួមគ្នានៅរដ្ឋសភា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សនយោបាយជាច្រើន បានយល់ស្រប លើការស៊ើបអង្កេតរបស់សភា​លើព្រឹត្តិការណ៍ហ្វូងមនុស្ស​ជាន់គ្នា​នៅតំបន់ពាណិជ្ជកម្មពហុវប្បម៌ Itaewon​ បន្ទាប់ពីគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជនបានបោះបង់ការជំទាស់របស់ខ្លួន ហើយសម្រេច ចូលរួមស៊ើបអង្កេតលើ​លក្ខខណ្ឌនេះ បន្ទាប់ពីរដ្ឋសភាអនុម័តថវិកាជាតិលើកដំបូង។ ថ្នាក់ដឹកនាំក្រុមសមាជិក សភាគណបក្សអំណាចប្រជាជន និងថ្នាក់ដឹកនាំសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានប្រកាសអំពីកិច្ច ព្រមព្រៀងស្តីពី ការចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រយៈពេល ៤៥ ថ្ងៃ និងបើកសវនាការសភា និងសកម្មភាព​ស៊ើបអង្កេតជាច្រើនទៀត បន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័តលើ សេចក្តីព្រាងច្បាប់ថវិកាជាតិលើកទី១៕

https://en.yna.co.kr/view/AEN20221123003851315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`