logo logo
banner1
​ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនអំពាវនាវឱ្យ ​លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច
 

លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាន                    នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

​កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wang Yang ប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង​កែលម្អប្រព័ន្ធវាយតម្លៃការងារសម្រាប់ទីប្រឹក្សានយោបាយទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចរបស់ខ្លួន។  ​ការកត់សម្គាល់របស់លោក Wang នេះ បានធ្វើឡើងក្នុងអំឡុងពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាននៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន។

​កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍ស្តីពី ការវិភាគលើស្ថិតិនៃការអនុវត្តរបស់សមាជិកគណៈកម្មាធិការ ជាតិសភាប្រឹក្សានយោបាយប្រជាជនចិន និងស្តាប់នូវរបាយការណ៍ស្តីពី ការត្រួតពិនិត្យមើលការងារតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានរាយការណ៍ដោយសមាជិកគណៈកម្មាធិការនានា ក្រោមចំណុះ  គណៈកម្មាធិការជាតិ​សភាប្រឹក្សា​នយោបាយ​​​ប្រជាជនចិន។ គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយ ប្រជាជនចិន ក៏បានពិនិត្យ និងអនុម័តផងដែរ លើការត្រួតពិនិត្យមើលរបៀបវារៈមួយចំនួន ដូចជា គម្រោងលើកកម្ពស់តម្លៃមនុស្សចាស់ទាំងនៅក្នុងផ្ទះ និងសហគមន៍ រួមទាំងការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនៅក្នុងគម្រោងរបស់រដ្ឋាភិបាល ដែលតភ្ជាប់ទៅកាន់ទីក្រុង​សំខាន់ៗចំនួន ១១ នៅភាគខាងត្បូងប្រទេសចិន (Greater Bay Area) រួមទាំង ខេត្ត Guangdong, តំបន់រដ្ឋបាលពិសេសហុងកុង, តំបន់រដ្ឋបាលពិសេសម៉ាកាវ ផងដែរ។

​ថ្លែងក្នុងកិច្ចប្រជុំនោះ លោក Wang បានទទូចឱ្យមានកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងអនុវត្តន៍សេចក្តីសម្រេចពាក់ព័ន្ធនឹងតម្រូវការនានា ដែល​ត្រូវ​បានដាក់ចេញដោយមហាសន្និបាតជាតិលើកទី២០ នៃបក្សកុម្មនុយនិស្តចិន, បន្តលើកកម្ពស់សមត្ថភាព និងគុណភាពនៃការត្រួតពិនិត្យតាមបែបលទ្ធិប្រជាធិបតេយ្យ និង​ផ្តល់នូវតួនាទីពេញលេញជូនគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន ដែលជាស្ថាប័នពិគ្រោះយោបល់ពិសេសក្នុងការគ្រប់គ្រងរដ្ឋ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ http://www.china.org.cn/china/2022-11/23/content_78533127.htm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`