លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Ganesh Prasad Timilsina
រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរព័ត៌មានថ្មីៗអំពីសកម្មភាពរបស់សភារៀងៗខ្លួន នៅក្នុងកិច្ចប្រជុំរបស់ភាគីទាំងពីរ។
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងសមភាគីនេប៉ាល់លោក Ganesh Prasad Timilsina ក៏បានចែករំលែកក្តីប្រាថ្នាថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល។ លោក Hue បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ គឺជាតម្រូវ ការជាមុនដ៏សំខាន់សម្រាប់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ និងបណ្តាញជាច្រើន រួមទាំងបណ្តាញសភាផងដែរ។ លោក Hue បានកត់សម្គាល់ថា តម្លៃពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតតិចតួចបើប្រៀបធៀបទៅនឹងសក្តានុពល និងភាពរឹងមាំរបស់ប្រទេសនីមួយៗ ហើយបានស្នើឱ្យបង្កើត គណៈកម្មាធិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរួមគ្នាមួយ ដើម្បីកែលម្អភាពជាដៃគូសេដ្ឋកិច្ច។ លោក Hue បានចាត់ទុកថា វៀតណាម និងនេប៉ាល់គួរតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរបស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគ និងសហប្រតិបត្តិការអាជីវកម្ម ដោយបន្ថែមថា ប្រទេសទាំងពីរមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ វប្បធម៌ និងទេសចរណ៍។ លោក Hue បាន មានប្រសាសន៍បន្ថែមទៀតថា វៀតណាមកំពុងពិចារណាលើសំណើរបស់នេប៉ាល់លើការបើកសេវាកម្មផ្លូវ អាកាសផ្ទាល់រវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនោះ លោក Hue ក៏បានអញ្ជើញលោក Timilsina ប្រធានរដ្ឋសភានេប៉ាល់មកបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-nepal-to-bolster-parliamentary-ties/244294.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម