logo logo
banner1
ហ្វ៊ីលីពីនអនុម័តសេចក្តីសម្រេច ដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសវៀតណាម
 

សម័យប្រជុំរបស់សភាហ្វ៊ីលីពិន

កាលពីរសៀលថ្ងៃចន្ទ​ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សភាតំណាងនៃសាធារណរដ្ឋហ្វ៊ីលីពីន បានអនុម័តសេចក្តី សម្រេចចិត្តមួយ ដែលនឹងជំរុញទំនាក់ទំនងទ្វេភាគីជាមួយ​សាធារណរដ្ឋសង្គមនិយមវៀតណាមប្រកបដោយប្រសិទ្ធ ភាព តាមរយៈការបង្កើតសមាគមមិត្តភាពសមាជិកសភាហ្វ៊ីលីពីន-វៀតណាម។ សេចក្តីសម្រេចនេះត្រូវបានអនុម័ត នៅមុនដំណើរទស្សនកិច្ចនៅប្រទេសហ្វ៊ីលីពីនរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ដែលគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា​។ សេចក្តីសម្រេច​នេះ​បាន​ឱ្យដឹងថា ​ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង ១០ នៃ​មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) ហ្វ៊ីលីពីន និងវៀតណាម បានបង្កើតទំនាក់ទំនង ពិសេសមួយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឈរលើគោលដៅរួម ចក្ខុវិស័យរួម និងផលប្រយោជន៍ ទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រជាជន និងឆ្ពោះទៅរក​ផ្លូវសន្តិភាព ព្រមទាំងផលិតភាពពិតប្រាកដក្នុងកិច្ច សហប្រតិបត្តិការក្នុងតំបន់….៕

https://en.vietnamplus.vn/top-legislator-meets-vietnamese-people-in-cambodia/244178.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`