លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប
ជាការគាំទ្រដល់កុបកម្មនាពេលថ្មីនេះៗ នៅក្នុងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សមាជិកសភានៅក្នុង សភាអឺរ៉ុបនឹងកាត់ផ្តាច់ចំណងទាក់ទងជាមួយមន្រ្តី និងស្ថាប័នអ៊ីរ៉ង់ ក្រោមលេសរំលោភសិទ្ធិមនុស្សនៅ ក្នុងប្រទេសមួយនេះ។ លោកស្រី Roberta Metsola ប្រធានសភាសហភាពអឺរ៉ុបបានថ្លែងថា “យើងនឹង លែងមានទំនាក់ទំនងជាមួយអាជ្ញាធរអ៊ឺរ៉ង់”។
លោកស្រី Metsola បានអះអាងថា “ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មដែលមិនអាចទទួល យកបានរបស់អ៊ឺរ៉ង់ មកលើសភាអឺរ៉ុបនោះនឹងលែងមានទំនាក់ទំនងដោយផ្ទាល់រវាងប្រតិភូសភាអឺរ៉ុប និង គណៈកម្មាធិការសភាអឺរ៉ុបនានា ជាមួយនឹងសមភាគីមន្រ្តីអ៊ីរ៉ង់ រហូតដល់មានការជូនព័ត៌មានជាថ្មី”។
ជាការគាំទ្រដល់កុបករអ៊ីរ៉ង់ លោកស្រីប្រធានសភាអឺរ៉ុបបានថ្លែងថា ពួកគេនឹងឈរនៅជាមួយកុបករ និងតាមឃ្លាំមើលជានិច្ច។ នេះគឺជាហេតុផលដែលបណ្តាប្រទេសលោកខាងលិចខ្លះ ក្រោមលេសនៃការ ការពារសិទ្ធិមនុស្ស បានដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌មកលើប្រជាជាតិអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃ ភាពចលាចលនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់…៕
https://en.mehrnews.com/news/193955/EU-Parliament-cuts-ties-with-Iran-for-alleged-HR-violations
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម