logo logo
banner1
សន្និបាតសភាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO PA) អនុម័តសេចក្តីសម្រេច ចាត់ទុករុស្ស៊ីជា “រដ្ឋភេរវករ”
 

និម្មិតសញ្ញាសន្និបាតសភាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

​សន្និបាតសភាណាតូ បានអង្វករឱ្យចាត់ទុកសហព័ន្ធរុស្ស៊ីថាជា “របបភេរវករ” ដោយបានអនុម័តនូវសេចក្តីសម្រេចជានិម្មិតរូបដ៏ធំមួយទទូចឱ្យរដ្ឋជាសមាជិកគាំទ្រយោធា ដោយផ្ទាល់ច្រើនថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវ។ ក្នុងសេចក្តីសម្រេចបានលើកឡើងថា រុស្ស៊ីគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ូ-អាត្លង់ទិក  និងបាន​ទាមទារឱ្យបញ្ចប់ការរឹតត្បិតដល់ការដាក់ពង្រាយកងកម្លាំងណាតូ។

​សេចក្តីសម្រេចដែលអនុម័តដោយសន្និបាតសភាណាតូ (NATO PA)នេះ ធ្វើឡើងដើម្បីថ្កោលទោស ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានប្រើ​ប្រាស់​នូវ​ពាក្យពេចន៍ធ្ងន់ៗបំផុត ដោយបានព្រមានថា “តំបន់អឺរ៉ូ-អាត្លង់ទិកលែងមានសុខសន្តិភាព ហើយថាបរិយាកាសសន្តិសុខសកលកាន់តែធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស”។ ក្នុងពេលដែលសង្រ្គាមនៅតំបន់អឺរ៉ុបខាងកើតបន្តអូសបន្លាយឥតស្រាកស្រាន្ត​រកទីបញ្ចប់គ្មាន។ សេចក្តីសម្រេចខាងលើបានស្នើរដ្ឋជាសមាជិកត្រូវតែបង្ហាញយ៉ាងច្បាស់ លាស់​​​ថា “រដ្ឋរុស្ស៊ីក្រោមរបបបច្ចុប្បន្នគឺជា រដ្ឋភេរវករ” និងទទូចឱ្យអង្គការណាតូ “បង្កើនកម្លាំងយោធា ភ្នាក់ងារសំងាត់ ហិរញ្ញវត្ថុ ការបង្វឹក និងគាំទ្រមនុស្សធម៌ដល់​អ៊ុយក្រែន”​។ លើសពីនេះទៀតសន្និបាតសភាណាតូបានទាមទារឱ្យបង្កើនល្បឿនការដឹកជញ្ជូនគ្រឿងសព្វាវុធទៅឱ្យអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំង​នឹង​កងកម្លាំងរុស្ស៊ី ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចផងដែរ។

​សេចក្តីសម្រេចដដែលបានទទូចឱ្យ “រក្សាការគាំទ្រជាដរាបរហូតដល់អ៊ុយក្រែនទទួលបានជ័យជម្នះលើរុស្ស៊ី”។ ស្ថានភាពវិវឌ្ឍន៍ដ៏សំខាន់មួយនៅចំពេលនៃសង្រ្គាម​រុស្ស៊ី-​អ៊ុយក្រែន នោះគឺការទាមទារថ្មី មួយតាមរយៈសេចក្តីសម្រេចខាងលើ ដើម្បីចាត់ទុកថា រាល់ការរឹតត្បិតណាមួយដែលមានស្រាប់ ស្តីពីគោលនយោបាយនៃការដាក់​ពង្រាយ​កម្លាំង​របស់ក្រុមប្រទេសលោកខាងលិចតាមបណ្តោយព្រំដែនរុស្ស៊ី ត្រូវបានទុកជាមោឃៈ។

ប៉ុន្តែយ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់សន្និបាតសភាណាតូ ក៏បានដោះស្រាយបញ្ហាដ៏សំខាន់មួយរបស់សម្ព័ន្ធមិត្តលោកខាងលិច ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធដល់​អ៊ុយក្រែន។ ការស្នើពីភាពចាំបាច់ក្នុងការធានានូវ “ការតាមដានការផ្តល់អាវុធ” ដល់អ៊ុយក្រែន សេចក្តីសម្រេចរបស់ NATO PA ទទួលស្គាល់ថា លំហូរអាវុធទៅកាន់សមរភូមិ​ប្រយុទ្ធអ៊ុយក្រែនធ្វើឡើងភ្លាមៗពេក​ដោយមិនត្រូវបានតាមដានដិតដល់នោះទេ ដែលបញ្ហានេះកន្លងមកក៏ធ្លាប់ត្រូវបានសហរដ្ឋអាម៉េរិកគូសបញ្ជាក់ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.republicworld.com/world-news/russia-ukraine-crisis/natos-parliamentary-assembly-adopts-a-resolution-to-label-russia-as-terrorist-state-articleshow.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`