logo logo
banner1
សេចក្តីថ្លែងការណ៍របស់ប្រធានសន្និបាតសភាអង្គការណាតូ ចំពោះបន្តការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន
 

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកGerald E. Connolly ប្រធានសន្និបាតសភា នៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍មួយដូចខាងក្រោម ពាក់ព័ន្ធសកម្មភាពរបស់កងទ័ពសហព័ន្ធរុស្ស៊ី ចូលទៅក្នុងទឹកដីនៃសាធារណរដ្ឋអ៊ុយក្រែន៖

ព្រឹកនេះលោកVladimir Putin ប្រធានាធិបតេយ្យប្រទេសរុស្ស៊ី បានសម្រេចចិត្ត​ចាប់ផ្តើមធ្វើសង្គ្រាម។ យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់លោកPutin និងរដ្ឋាភិបាលរុស្ស៊ី ហើយសូមសម្តែងនូវការគាំទ្រឥតងាករេចំពោះអធិបតេយ្យភាព បូរណភាពដែនដី សិទ្ធិការពារខ្លួន និងការស្វ័យ សម្រេច(self-determination)របស់ប្រទេសអ៊ុយក្រែន។ យើងឈរនៅជាមួយប្រជាជនអ៊ុយក្រែន ក្នុងស្ថាន ភាពដែលពួកគេកំពុងប្រឈមមុខនឹងការឈ្លាពានយ៉ាងចេញមុខ ពីសំណាក់ប្រទេសប្រទេសរុស្ស៊ី។ យើងនឹងធ្វើឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះការបាត់បង់ជីវិត ការឈឺចាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលប្រព្រឹត្តិដោយប្រទេសនេះ។

ភាពគឃ្លើន(ការឈ្លានពាន)របស់ប្រទេសរុស្ស៊ី ធ្វើឡើងដោយគ្មានហេតុផលផ្លូវច្បាប់ ប៉ុន្តែបានកើត ចេញពីមហិច្ឆតាចង់គ្រប់គ្រងប្រទេសអ៊ុយក្រែន បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន និងបំផ្លាញសុបិនរបស់ប្រទេសក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក។ គិតចាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក សង្រ្គាមមួយនេះគឺជាការចាប់ផ្តើមបំពានដល់គោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ ដែ លប្រទេសរុស្ស៊ីខ្លួនឯង ក៏បានចុះហត្ថលេខាគាំទ្រ។ ទង្វើរបស់ប្រទេសរុស្ស៊ីពេលនេះ គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក។ ប្រទេសរុស្ស៊ីត្រូវបញ្ឈប់ជាបន្ទាន់គ្រប់ការប្រយុទ្ធ និងសកម្មភាពដែល លក្ខណៈជាប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

ពិភពលោកត្រូវតែរួមគ្នាដោះស្រាយវិបត្តិនេះ។ សម្ព័ន្ធមិត្តអង្គការណាតូ ប្រទេសដែលទទួលខុសត្រូវ និងស្ថាប័នពាក់ព័ន្ធនានា ត្រូវអនុវត្តនៅពេលនេះ នូវការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំចំពោះប្រទេសរុស្ស៊ី។ ​យើងសូមគាំទ្រយ៉ាងពេញទំហឹងនូវការសម្រេចចិត្តរបស់សម្ព័ន្ធមិត្តអង្គការណាតូ ក្នុងការជួយពង្រឹងភាពខ្លាំងនិងឥទ្ធិពលរបស់អង្គការណាតូ។ សូមសម្ព័ន្ធមិត្តអង្គការណាតូបន្តជួយធ្វើសកម្មភាពនេះបន្ថែមទៀត ក្នុងពេលដែលស្ថានភាពកំពុងប្រែប្រួល។ បណ្តាប្រទេសក្នុងអង្គការណាតូ បានប្រុងប្រៀបរួចជាស្រេចហើយ ក្នុងការការពារគ្រប់ទីតាំងនៃទឹកដីរបស់ប្រទេសជាសមាជិករបស់អង្គការនេះ៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៧-០២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/nato-pa-presidents-statement-upcoming-dialogues-russia



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`