លោក Valery Mitskevich អនុប្រធានសភាបេឡារុស ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Valery Mitskevich អនុប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុសបានចូលរួមក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមសារព័ត៌មានបេឡារុស BelTA ទទួលបានពីអង្គភាពសេវាព័ត៌មាននៃ សភាបេឡារុស។
សភាបេឡារុសបានចូលរួមក្នុងកិច្ចប្រជុំរបស់មហាសន្និបាត AIPA ជាទៀងទាត់ចាប់តាំងពីឆ្នាំ២០១១មក ក្នុងនាមជាអ្នកសង្កេតការណ៍។ មហាសន្និបាតឆ្នាំ២០២២នេះ ផ្តោតលើការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញ ក្រោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ លោក Mitskevich រំពឹងថានឹងធ្វើរបាយការណ៍មួយនៅឯសម័យប្រជុំពេញអង្គរបស់សន្និបាត AIPA។ កម្មវិធីនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាបេឡារុសក៏រួមមានផងដែរនូវ កិច្ចប្រជុំទ្វេភាគីមួយចំនួនជាមួយប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសក្នុងសមាគមអាស៊ាន ដើម្បីពិភាក្សាស្វែងរកមធ្យោ បាយពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងវិស័យនានា។
នៅក្រៅឆាកនៃមហាសន្និបាតខាងលើ លោក Mitskevich បានមានជំនួបពិធីការជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ ជំនួបមួយនេះ គឺជាការបន្តកិច្ចសន្ទនាអន្តរសភាដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១២ នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាទៅកាន់បេឡារុស និងដំណើរទស្សនកិច្ចតបវិញ របស់គណៈប្រតិភូសភាបេឡារុសដឹកនាំដោយលោកប្រធានសភា Vladimir Andreichenko មកកាន់ប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ដែលក្នុងអំឡុងពេលនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងសភាតំណាងនៃសាធារណរដ្ឋបេឡារុស និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕
http://ព័ត៌មានសភាអន្តរជាតិ ២២-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/politics/view/belarus-attends-aipa-general-assembly-in-cambodia-154752-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម