គណៈប្រតិភូសមាជិកសភាអាស៊ែបៃហ្សង់ អញ្ជើញដល់ប្រទេសកម្ពុជា
គេហទំព័រសភាអាស៊ៃបៃហ្សង់បានឱ្យដឹងថា គណៈប្រតិភូសភា ដឹកនាំដោយលោកស្រី Sahiba Ga farova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ អាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍នៅឯព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ពីសមាជិកពីសមាជិករដ្ឋសភាកម្ពុជាមួយចំនួន។
ក្នុងស្ថិតក្នុងទីក្រុងភ្នំពេញគណៈប្រតិភូសភាអាស៊ែបៃហ្សង់នឹងចូលរួម ក្នុងមហាសន្និបាតអន្តរសភា អាស៊ានលើកទី៤៣។ ក្រៅពីនេះ កម្មវិធីទស្សនកិច្ចរួមមាន កិច្ចសន្ទនារបស់លោកស្រី Ga farova ជាមួយ មន្រ្តីកម្ពុជា និងមេដឹកនាំនៃគណៈប្រតិភូផ្សេងៗទៀតជាច្រើនដែលបានអញ្ជើញមកដល់ទីក្រុងភ្នំពេញ ដើម្បី ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (ASEAN IPA GA)។ អាស៊ែបៃហ្សង់ និងកម្ពុជាបានបង្កើត ចំណងទាក់ទងការទូតកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩៥…៕
https://www.azernews.az/nation/202485.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម