logo logo
banner1
សភាអូស្ត្រាលីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចក្រភពអង់គ្លេស និងឥណ្ឌា
 

សភាអូស្ត្រាលីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស និងឥណ្ឌា

ទីក្រុងស៊ីដនី៖ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សភាអូស្ត្រាលីបានផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចក្រភពអង់គ្លេស និងសាធារណរដ្ឋ​ឥណ្ឌា ដែលជាការវិវឌ្ឍចុងក្រោយនៅក្នុងការប៉ុនប៉ងអស់រយៈពេលជាយូរ ដោយរដ្ឋាភិបាលទីក្រុងកង់បេរ៉ា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសទាំងពីរ។ កិច្ចព្រម​ព្រៀងជាមួយរដ្ឋាភិបាលទីក្រុងញូដេលី ត្រូវបានចុះហត្ថលេខានៅក្នុងពិធីដ៏មានសារៈសំខាន់មួយ កាលពីខែមេសា ឆ្នាំ២០២២ ស្តីពី ការលុបចោលតារាងពន្ធគយជាង ៨៥% នៃទំនិញរបស់អូស្ត្រាលីជាច្រើនប្រភេទ និងការនាំចេញទំនិញទៅកាន់ឥណ្ឌា ក្នុងទឹកប្រាក់ចំនួន A$១២.៦ ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង ($៨.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក)។

​កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលទីក្រុងឡុងដ៏ ទន្ទឹមពេលជាមួយគ្នានេះ ដែលជាក្តីសង្ឃឹមលើការបើកចំហវិស័យជាច្រើន ដូចជា វិស័យកសិកម្ម និងការ​បើកចំហដោយសេរីសម្រាប់ អ្នកដែលមានវិជ្ជាជីវៈផ្នែកសេវាកម្ម ត្រូវបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ​២០២២​​។ ខណៈពេលដែលលោក Scott Morrison អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលត្រូវបានគេបោះឆ្នោតទម្លាក់ពីតំណែងកាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាស​អំពីកិច្ចព្រមព្រៀងនេះ ដែលបានលុបចោលពន្ធគយលើទំនិញជាច្រើនប្រភេទរបស់អូស្ត្រាលី ៩៩% ក្នុងទឹកប្រាក់ចំនួន ៩.២ ពាន់លានដុល្លារអូស្ត្រាលី ស្ទើរតែគ្រប់មុខទំនិញ​ជាមួយប្រទេសទាំងពីរនេះ ក្រៅពីប្រទេសជិតខាងនូវែលសេឡង់

​កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ត្រូវការផ្តល់សច្ចាប័នដោយសភាអង់គ្លេស និងសភាឥណ្ឌា ដើម្បីចូលជាធរមានផ្លូវការ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://sg.news.yahoo.com/australian-parliament-ratifies-trade-deals-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`