logo logo
banner1
លោកស្រីJOELLE GARRIAUD-MAYLAM សមាជិកព្រឹទ្ធសភាបារាំង ត្រូវបានជ្រើសតាំងជាប្រធានថ្មីរបស់សន្និបាតសភាណាតូ
 

លោកស្រីJoelle Garriaud-Maylam សមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង ដែលត្រូវបានជ្រើសតាំងកាលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាប្រធានសន្និបាត​សភាណាតូ​សម្រាប់ឆ្នាំបន្ទាប់ បានថ្កោលទោសសង្រ្គាមដែលបង្កដោយប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន និងបានសរសើរប្រជាជនអ៊ុយក្រែន  ចំពោះការពារតម្លៃលោកខាង​លិច (Western values)។ លោកស្រីGarriaud-Maylam ដែលជាអតីត  អនុប្រធានដ៏លេចធ្លោមួយរូបរបស់សន្និបាតសភាណាតូ អស់រយៈពេល១៤ឆ្នាំកន្លងទៅ ត្រូវបានជ្រើស​តាំង​ជា​​ប្រធានថ្មីរបស់ន្និបាតសភាណាតូ ដោយសម័យប្រជុំប្រចាំឆ្នាំលើកទី៦៨របស់សន្និបាតសភាណាតូ។ លោកស្រី Garriaud-Maylam  បានថ្លែងអរគុណចំពោះការគាំទ្រ​ចំពោះ​លោកស្រី និងបានធ្វើការកត់សម្គាល់ថា សម្ព័ន្ធមិត្តលោកខាងលិច បានបរាជ័យក្នុងការស្តាប់សារព្រមានពីដៃគូខាងកើត មុនការបញ្ជារបស់លោកប្រធានាធិបតីPutinឱ្យលើកទ័ពចូលប្រទេសអ៊ុយក្រែន។ លោកស្រី Garriaud-Maylam បានថ្លែងបន្ថែមទៀតថា “ក្នុងនាមជាសមាជិកសភាអង្គកាណាតូ យើងត្រូវគាំទ្រប្រទេសអ៊ុយក្រែន គាំទ្រ​ប្រជាជន អ៊ុយក្រែនដែលជារៀងរាល់ថ្ងៃ កំពុងបង្ហាញនូវភាពក្លាហាន និងភាពធន់របស់ខ្លួនក្នុងការតស៊ូដើម្បីការពារតម្លៃនៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់យើង។

​ក្រៅពីជ្រើសតាំងប្រធានថ្មី សន្និបាតសភាណាតូ ក៏បានបោះឆ្នោតជ្រើសតាំងផងដែរនូវអនុប្រធាន ចំនួន៥រូប នៅថ្ងៃចន្ទ ទី២១  ខែវិច្ឆិកា។​ អនុប្រធានទាំង៥រូបនោះរួមមាន លោកស្រីZaida Centera សមាជិកសភាប្រទេសអេស៉្បាញ, លោកNicu Falcoi សមាជិកសភាប្រទេសរូម៉ានី, លោកKaven Jones សមាជិកសភាចក្រភពអង់គ្លេស, លោកស្រីLinda Sanchez សមាជិកសភាសហរដ្ឋអាមេរិក និងលោកMichal Szczerba សមាជិកប្រទេសសភាប៉ូឡូញ។

​ការឡើងកាន់តំណែងលោកស្រី Garriaud-Maylam បន្តពីលោកGerald E. Connolly កើតឡើង ចំពេលដែលអឺរ៉ុបជួបវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពី​ក្រោយ​សង្គ្រាម​លោកលើកទី២។ ឥទ្ធិពល សង្គ្រាមបច្ចុប្បន្ន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ស្បៀងអាហារ ឥទ្ធិពលសង្គ្រាមបច្ចុប្បន្នបានប៉ះពាល់​ដល់សេដ្ឋកិច្ចដែល​កំពុងត្រដរងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ អឺរ៉ុបក៏ជួបកង្វល់សន្តិសុខ បន្ថែមទៀតដែរ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ និងការងើបឡើងរបស់​ប្រទេស​ចិន…។

http://ព័ត៌មានអន្តរជាតិ ២២-១១-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/french-senator-condemns-russia-backs-ukraine-she-elected-nato-pa-president



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`