សភាជប៉ុនលើកពេលសម័យប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិបន្ថែម
រដ្ឋធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សភាជប៉ុន បានលើកពេលសម័យប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិបន្ថែមលើកទី២ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដោយសារ ការលាលែងតំណែងរបស់មាជិកគណៈរដ្ឋមន្ត្រី ១ រូប កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ សភាជាន់ទាបជប៉ុន មិនអាចបើកសម័យប្រជុំពេញអង្គរបស់ខ្លួននៅវេលាម៉ោង១:០០ រសៀល តាមការគ្រោងទុកបានឡើយ។
ប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា រាជរដ្ឋាភិបាលជប៉ុន និងសម្ព័ន្ធភាពរបស់គណបក្សកាន់អំណាច គ្រោងនឹងបង្កើនថវិកាជាតិបន្ថែម តាមរយៈយន្តការសភានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ ប៉ុន្តែ រាជរដ្ឋាភិបាល និងសម្ព័ន្ធភាពរបស់គណបក្សកាន់អំណាចពិបាកក្នុងការសម្រេចគោលដៅនេះ។ រាជរដ្ឋាភិបាល បានដាក់ស្នើថវិកាជាតិបន្ថែមចំនួន ២៨,៩ លានលានយ៉េន ទៅសភាកាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃទំនិញប្រើប្រាស់។
លោក Minoru Terada រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ បានលាលែងតំណែង កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងអាស្រូវថវិការបស់គណបក្សនយោបាយ ដែលបានក្លាយជាសមាជិកទី៣ របស់គណៈរដ្ឋមន្ត្រីលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដែលបានទុកតំណែងនេះឱ្យនៅទំនេរជិត ១ ខែ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022112100106/japan-diet-delays-start-of-extra-budget-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម