logo logo
banner1
EU ប្រកាសដាក់ទណ្ឌកម្មរដ្ឋមន្ត្រី និងសមាជិកសភារុស្ស៊ី ជាច្រើនរូប
 

(EU)៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បី ឆ្លើយតបទៅនឹងការទទួលស្គាល់ឯករាជ្យតំបន់ផ្តាច់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

វិធានការរឹតត្បិតដែលបានដាក់កាលពីថ្ងៃពុធ បានកំណត់គោលដៅលើបុគ្គល និងអង្គភាពដែល មានទម្រង់ខ្ពស់ចំនួន២៧។ ក្នុង​ចំណោម​បុគ្គល​នោះ ​មាន​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu និង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស Maria Zakharova។

វិធានការនេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ក៏បានដាក់វិធានការលើសមាជិកសភាជាន់ទាបរបស់រុស្ស៊ីចំនួន ៣៥១រូប ដែលបាន បោះឆ្នោតគាំទ្រក្នុងការទទួលស្គាល់ឯករាជ្យភាពក្នុងតំបន់ផងដែរ៕

https://swiftnewsdaily.com/articles/2022022415094609



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`