លោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំ AIPA លើកទី៤៣
កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និ បាតអន្តរសភាអាស៊ាន (AIPA) ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA លើកទី៤៣ នៅរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិបានពិភាក្សា និងអនុម័តរបៀបវារៈការងាររបស់ AIPA-៤៣, ប្រតិភូចូលរួមកិច្ចប្រជុំសមាជិកសភាជាស្ត្រីនៃ AIPA (WAIPA) និងសមាជិកសភាវ័យក្មេងនៃ AIPA, សេចក្តីថ្លែងការណ៍រួម និងកាលបរិច្ឆេទ ព្រមទាំងទីកន្លែងសម្រាប់មហាសន្និបាត AIPA លើកទី៤៤។ AIPA-៤៣ នឹងបើកកិច្ចប្រជុំជាផ្លូវការនៅរាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន”។ មហាសន្និ បាត AIPA លើកទី៤៣ នឹងផ្តោតការពិភាក្សារបស់ខ្លួនលើសន្តិភាព សន្តិសុខ ការចូលរួម និងភាពជាកណ្តាល របស់អាស៊ាន ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីរបៀបពង្រឹងការសម្របសម្រួលលើសន្តិសុខដែនសមុទ្រ លើក កម្ពស់ស្ថិរភាពក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់កំណើនប្រកបដោយការរួមបញ្ចូល និងនិរន្តរភាព តាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នាចំពោះលក្ខណៈ វិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
គណៈប្រតិភូចូលរួមក៏ពិភាក្សាអំពីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាព រួមបញ្ចូល និងធន់នឹងជំងឺរាតត្បាតកូវីដ-១៩, ការពង្រឹងតួនាទីរបស់តំណាងរាស្រ្តជាស្ត្រីក្នុងការជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ព្រមទាំងការលើកកម្ពស់ ការចូលរួមរបស់យុវជនសម្រាប់សហគមន៍អាស៊ានដែលមានការរីកចម្រើន និងនិរន្តរភាព។ ប្រធានរដ្ឋសភា វៀតណាមគ្រោងនឹងចូលរួមសកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌ AIPA-៤៣ ៕
http://ព័ត៌មានសភាអន្តរជាតិ ២១-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/president-meets-thai-na-leader/244012.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម