logo logo
banner1
បារ៉ែន បោះឆ្នោតជ្រើសតាំងសមាជិកសភា ជុំទី២ ជាមួយនឹងកំណត់ត្រា នៃចំនួនសមាជិកាសភា
 

ប្រជាជនបារ៉ែន កំពុងទម្លាក់សន្លឹកឆ្នោត ទៅក្នុងបោះឆ្នោត

 ព្រះរាជាណាចក្របារ៉ែន បានបោះឆ្នោតជ្រើសតាំងសមាជិកសភាជុំទី១ កាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ និងបោះឆ្នោតជុំទី២ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបំពេញអាសនៈទាំង ៤០​ នៅក្នុងសភា តាមព្រះតម្រិះព្រះមហាក្សត្របារ៉ែន ព្រះអង្គ Hamad bin Isa Al Khalifa។

ប្រជាជនបារ៉ែនបានបោះឆ្នោតជូនស្រ្តីចំនួន ៨រូប ជាប់ក្នុងកំណត់ត្រាមួយ និងសមាជិកសភាថ្មី ថ្មោងជាច្រើនរូប ទៅក្នុងសភា ៤០អាសនៈ។ នេះបើតាមលទ្ធផលនៃ​ការបោះ​ឆ្នោតកាលពីថ្ងៃសៅរ៍។ នៅ ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានបារ៉ែនបានផ្សព្វផ្សាយនូវបញ្ជីឈ្មោះបេក្ខជនចំនួន ៣៤  រូប ដែលបានទទួលជ័យជម្នះក្នុងការ​បោះឆ្នោតជ្រើសតាំងសមាជិកសភាជុំទី២ កាលពីថ្ងៃសៅរ៍ បន្ថែមពីលើបេក្ខជនចំនួន ៦រូប ដែលបានទទួលជ័យជម្នះក្នុងជុំទី១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុម គណបក្សប្រឆាំងសំខាន់ៗចំនួន២ គឺគណបក្ស Shia  Al  Wefaq និងគណបក្ស Waad ដែលជាគណបក្សមួយមិនពាក់ព័ន្ធនឹងសាសនា ត្រូវបានទប់ស្កាត់មិនឱ្យឈរឈ្មោះជា​បេក្ខជន។ គណបក្សទាំងពីរនេះត្រូវបានរំលាយនៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ បន្តបន្ទាប់គ្នា។

​មានបេក្ខជនជាង ៣៣០រូប ក្នុងនោះរួមទាំង ស្រ្តីចំនួន ៧៣រូប បានឈរឈ្មោះដណ្តើមអាសនៈ ក្រុមប្រឹក្សាតំណាង ដែលជាសភាជាន់ទាបបារ៉ែន តាមព្រះតំរិះព្រះមហា​ក្សត្រ Hamad ដែលឡើងគ្រង រាជ្យ បន្ទាប់ពីព្រះបិតាព្រះអង្គបានសោយទិវង្គត ក្នុងខែមីនា ឆ្នាំ១៩៩៩។ ខណៈដែលសភានីតិកាលបច្ចុប្បន្នមានសមាជិកាចំនួន ៦រូប នីតិកាល​ថ្មីអាចមាន ៨រូប។

​កាបោះឆ្នោតជុំទី២៖ បារ៉ែនមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៣៥០,០០០នាក់ នៃចំនួនប្រជាជនបារ៉ែន ជាង ១.៤លាននាក់។ អាជ្ញាធរបានឱ្យដឹងថា ចំនួនអ្នកចេញទៅ​បោះឆ្នោតក្នុងជុំទី១ មាន ៧៣% ប៉ុន្តែតួលេខជុំទី២ នៅទាន់បានបញ្ចេញទៅឡើយទេ។ នេះគឺជាការបោះឆ្នោតលើកទី៣ហើយ គិតចាប់តាំងពីកើតមានបាតុកម្មក្នុង​ឆ្នាំ២០១១​ម​ក ដោយការទាមទារឱ្យមានរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្ម នុញ្ញ និងកំណែទម្រង់នយោបាយ។ គួរបញ្ជាក់ផងដែរថាកាបោះឆ្នោតជុំទី២ បានធ្វើឡើងដំណាលគ្នានឹង​សន្និសីទកិច្ចសន្ទនាទីក្រុង Manama ដែលមានការចូលរួមពីអ្នកការទូតកំពូលៗ មកពីទូទាំងពិភពលោក មកកាន់រាជធានី  Manama  ពីថ្ងៃសុក្រទី១៨  ខែវិច្ឆិកា រហូតដល់ថ្ងៃ​អាទិត្យ ទី២០  ខែវិច្ឆិកា   ឆ្នាំ២០២២៕

http://ព័ត៌មានសភាអន្តរជាតិ ២១-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.trtworld.com/middle-east/bahrain-elects-new-parliament-members-record-number-of-women-62727



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`