logo logo
banner1
សភាអឺរ៉ុបគាំទ្រឱ្យមានប្រភពចំណូលថ្មី សម្រាប់សហភាពអឺរ៉ុប
 

ថវិការបស់សហភាពអឺរ៉ុប បាននិងកំពុងពើបប្រទះនូវការប្រឈមជាច្រើន ដែលក្នុងនោះរួមមានការស្តារឡើងវិញនូវផលប៉ះពាល់ដែលបណ្តាលមកពី ការឆ្លងរាតត្បាតជំងឺ​កូវីដ-១៩ សង្គ្រាមក្នុងប្រទេសអ៊ុយ ក្រែន និងវិបត្តិថាមពល។ ឆ្លើយតបនឹងការប្រឈមទាំងនោះ សភាអឺរ៉ុបគ្រោងនឹងគាំទ្រចំពោះសំណើនៃការបង្កើតឱ្យមាន​ប្រភពចំណូល​ថ្មីៗ​ ដែលស្របនឹងគោលនយោបាយអាទិភាពរបស់សហភាពអឺរ៉ុប។

​បើយោងតាមសំណើខាងលើ សហភាពអឺរ៉ុបនឹងមានប្រភពចំណូលថ្មី ៣បន្ថែមទៀត៖ ចំណូលពីពាណិជ្ជកម្មនៃការបំភាយ(Emission Trading) ចំណូលពីយន្តការកែតម្រូវ​ព្រំដែនកាបូនសហភាពអឺរ៉ុប(EU Carbon Border Adjustment Mechanism) និងចំណូលពាក់ព័ន្ធនឹងពន្ធសាជីវកម្មពហុជាតិ (Corporate Taxation of Multinational)ដែលមានការយល់ព្រមពីក្រុមប្រទេសG20 និងក្រុមប្រទេសOECD(អង្គការសម្រាប់សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច) កាលពីរដូវក្តៅមុន។

​គណៈកម្មការអឺរ៉ុប បានវាយតម្លៃថាប្រភពចំណូលថ្មីខាងលើនេះ អាចជួយបង្កើនចំណូលរហូតដល់ ១៧ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ ដល់ថវិកាសហភាពអឺរ៉ុបពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ថវិកានេះនឹងជួយ ប៉ះប៉ូវដល់ថវិកាដែលសហភាពអឺរ៉ុប ត្រូវចំណាយសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ផ្នែកសំខាន់ៗនៃកម្មវិធី TheNextGeneration​EU (ជំនាន់បន្ទាប់របស់សហភាពអឺរ៉ុប) និងកម្មវិធីSocial Climate Fund(គម្រោងអាកាសធាតុសង្គម)។ ចំណូលថ្មីនេះ ក៏នឹងជួយមួយផ្នែកដែរដល់ប្រព័ន្ធពាណិជ្ជកម្មការបំភាយថ្មី ដែលនឹងរួមចំណែកសំខាន់ដល់ការផ្លាស់ទៅរកសេដ្ឋកិច្ចមិនពឹងអាស្រ័យលើកាបូន។

​លោកJose Manuel Fernandes សមាជិកសភានៃសាធារណរដ្ឋព័រទុយហ្កាល់ និងជាសមាជិកសភាអឺរ៉ុបម្នាក់ក្នុងចំណោមសមាជិកដទៃទៀត ដែលលេចឆ្លោក្នុងប្រធានបទនេះ បានថ្លែងថា៖” សហភាព អឺរ៉ុបត្រូវការប្រភពចំណូលផ្ទាល់ខ្លួនថ្មី ដើម្បីយ៉ាងហោចណាស់ ប្រើប្រាស់វាដើម្បីប៉ះប៉ូវជាមួយកម្ចីសម្រាប់កម្មវិធីNextGenerationEU។ ប្រសិនបើ​មិនមានប្រភពចំណូលថ្មីទេ នោះក្រោយឆ្នាំ២០២៧ យើងត្រូវកាត់បន្ថយថវិកាជាង១៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ពីកម្មវិធីជាច្រើនរបស់យើង។ បើគ្មានប្រភពចំណូលថ្មីទេ​នោះ​​​​​​​កម្មវិធីNextGenerationEU អាចនឹងប្តូរឈ្មោះជាកម្មវិធីNo Generation EU វិញក៏ថាបាន”។

លោកValérie Hayer សមាជិកសភានៃសាធារណរដ្ឋបារាំង និងជាសមាជិកសភាអឺរ៉ុបម្នាក់ក្នុង ដែលលេចឆ្លោក្នុងប្រធានបទនេះដែរ បានថ្លែងថា៖ បើគ្មានប្រភពចំណូលថ្មី​នេះទេ យើងមានជម្រើសតែ២គត់ គឺ(១)បង្កើនថវិកាចូលរួមពីប្រទេសជាសមាជិកសហភាពអឺរ៉ុប តាមរយៈបង្កើនការយកពន្ធនៅក្នុងបណ្តាប្រទេសជាសមាជិក និង(២)​កាត់បន្ថយកម្មវិធីមួយចំនួនរបស់សហភាពអឺរ៉ុប…៕

http://ព័ត៌មានអន្តរជាតិ ២០-១១-២២- មាស តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/headlines/eu-affairs/20221110STO53101/parliament-wants-new-sources-of-revenue-for-the-eu



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`