លោក Babajide Sanwo-Olu អភិបាលរដ្ឋ Lagos នៃប្រទេសនីហ្សេរីយ៉ាជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភាបារាំងលើវិស័យសន្តិសុខចាតិ ការដឹកជញ្ជូន និងហរដ្ឋារចនាសម្ព័ន្ធ
លោក Babajide Sanwo-Olu អភិបាលរដ្ឋ Lagos នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាយុទ្ធសាស្ត្រ ដែលផ្តោតលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរដ្ឋ Lagos និងរដ្ឋាភិបាលបារាំង លើវិស័យសន្តិសុខជាតិ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ គណៈប្រតិភូសមាជិកសភាបារាំងនេះ ដឹកនាំ ដោយ លោក Bernard Fournier សមាជិកព្រឹទ្ធសភាបារាំង និងជាសមាជិកគណៈកម្មាធិការការបរទេស ការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៃព្រឹទ្ធសភាបារាំង។ គណៈប្រតិភូនេះ កំពុងបំពេញទស្សនកិច្ច ការងារនៅប្រទេសនីហ្សេរីយ៉ា រយៈពេល ៣ ថ្ងៃ៕
https://leadership.ng/sanwo-olu-holds-talks-with-french-parliamentarian-on-security-transportation-infrastructure/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម