សភាជាន់ទាបជប៉ុនពិនិត្យ និងអនុម័តលើសេចក្តីព្រាងវិសោធនកម្មក្រមរដ្ឋប្បវេណី
រដ្ឋធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សភាជាន់ទាបជប៉ុន បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងវិសោធនកម្មក្រមរដ្ឋប្បវេណី ដែលរួមមាន ការកែសម្រួលបញ្ញត្តិមួយចំនួនស្តីពី ការកំណត់ភាពស្របច្បាប់ និងសិទ្ធិអប់រំកុមារ។ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានបោះឆ្នោតអនុម័តយល់ព្រមដោយសំឡេងភាគច្រើននៅក្នុងសម័យប្រជុំពេញអង្គនៃសភាជាន់ទាប។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងអនុម័តយល់ព្រមក្នុងសម័យប្រជុំសភាបច្ចុប្បន្ន បន្ទាប់ពីការពិនិត្យពិភាក្សាក្នុងសភាជាន់ខ្ពស់។
ដោយកត់សម្គាល់ឃើញនូវភាពមិនត្រឹមត្រូវក្នុងការប្រតិបត្តិ សភាជាន់ទាបបានបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ខាងលើ ដែលបានព្យួរកាលពីលើកមុន ដែលគ្រោងពិនិត្យ និង អនុម័តកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នោះ ដោយសារលោក Yasuhiro Hanashi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លាលែងពីតំណែង ដែលទទួលខុសត្រូវលើផ្នែកនីតិកម្ម។ យោងតាមជំពូកនៃក្រមព្រហ្មទណ្ឌបច្ចុប្បន្ន ដែលពាក់ព័ន្ធនឹងការកំណត់ភាពស្របច្បាប់, កូនដែលកើតក្នុងរយៈពេល ៣០០ ថ្ងៃ បន្ទាប់ពីការលែងលះប្តីប្រពន្ធ ត្រូវបានគេចាត់ទុកថា ជាកូនរបស់អតីតស្វាមី។ សម្រាប់កូនដែលកើតក្រោយ ២០០ ថ្ងៃ គិតចាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ម្តាយ ត្រូវបានគេចាត់ទុកថា ជាកូនរបស់ស្វាមីថ្មី។
វិធានការច្បាប់នេះ បាននាំឱ្យមានបញ្ហាលំបាកដល់កូនៗ ដែលមិនបានចុះឈ្មោះក្នុងប័ណ្ណគ្រួសារ ដោយសារម្តាយរបស់កូនៗទាំងនោះ មិនបានដាក់ពាក្យស្នើសុំចុះឈ្មោះក្នុងបញ្ជីជាតិរបស់កូនខ្លួន ដោយសារបារម្ភថា អតីតស្វាមីមុនៗរបស់ខ្លួន នឹងចាត់ទុកជាឪពុករបស់កូនទាំងនោះ ដែលម្តាយទាំងទាំងអស់នោះ ធ្លាប់បានរស់នៅជាមួយបុរសផ្សេងៗ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022111700555/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម