លោក Chuan Leekpai (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Nguyen Xuan Phuc
កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Nguyen Xuan Phuc ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយលោក Chuan Leekpai ប្រធានរដ្ឋសភា ថៃ នៅរដ្ឋធានីបាងកក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ។ ដោយបាន ចូលរួមអបអរសាទរចំពោះវៀតណាមចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច និងកំណើនរបស់ខ្លួនបន្ទាប់ពីកូវីដ-១៩ លោក Leekpai បានអះអាងថា ប្រទេសវៀតណាមគឺជាដៃគូដ៏សំខាន់របស់ប្រទេសថៃនៅក្នុងតំបន់អាស៊ី។
លោក Phuc បានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់រដ្ឋសភាទាំងពីរ រួមទាំង លទ្ធផលនៃកិច្ចចរចារវាងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងសមភាគីថៃកាលពីខែ សីហា ឆ្នាំ២០២១ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ថ្នាក់ដឹកនាំថៃ ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង និងការ ផ្លាស់ប្តូរថ្នាក់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងរៀបចំការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ព្រមទាំងចែករំលែកបទពិសោធន៍ ក្នុងការកសាង និងភាពល្អឥតខ្ចោះនៃគោលនយោបាយ និងច្បាប់ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការ ទ្វេភាគី។ លោក Leekpai បានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការអនុវត្ត កិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងបញ្ហាស៊ីវិល ដែលបានចុះហត្ថលេខាថ្មីៗរវាងប្រជាជាតិ ទាំងពីរ។ លោក Leekpai ក៏បានអះអាងដែរថា រដ្ឋសភាថៃនឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគមន៍ និងសមាគមវៀតណាមក្នុងប្រទេសរបស់លោក។
ទាក់ទិននឹងស្ថានភាពអន្តរជាតិ និងតំបន់ លោក Phuc បានស្នើឱ្យរដ្ឋសភាថៃបន្តគាំទ្រការរក្សាគោល ជំហររួមរបស់អាស៊ានលើការរក្សាសន្តិភាព និងស្ថិរភាព, ណែនាំសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវា ចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍យ៉ាង ពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់សម្រេច បានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្តែង និងមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/president-meets-thai-na-leader/244012.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម