logo logo
banner1
អនុប្រធានរដ្ឋសភាវៀតណាម ៖ វៀតណាមរក្សាទំនាក់ទំនងល្អជាមួយប្រទេស បែលហ្ស៊ិក
 

លោក Tran Thanh Man (ស្តាំ) ជួបសន្ទនាការងារជាមួយលោក Andries Gryffroy)

នៅរដ្ឋធានីហាណូយ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានរដ្ឋសភា វៀតណាម ថ្លែងក្នុងពិធីទទួលជួបសន្ទនាការងារជាមួយលោក Andries Gryffroy អនុប្រធានទី១ ព្រឹទ្ធសភាបែលហ្ស៊ិក ក្នុងគោលនយោបាយការបរទេសរបស់ខ្លួនថា សាធារណរដ្ឋសង្គមនិយមវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំងព្រះរាជាណាចក្រ បែលហ្ស៊ិក និងប្រទេសជាសមាជិកសហភាព​អឺរ៉ុបដទៃ​ទៀត។ លោក Man បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាន សំខាន់ៗរបស់លោក Gryffroy ក្នុងការជំរុញទំនាក់ទំនងវៀតណាម-បែលហ្សិក និងវៀតណាម-សហភាពអឺរ៉ុប ដោយ បានមានប្រសាសន៍ថា វៀតណាមមានបំណងចង់ទទួលបានការគាំទ្របន្ថែមទៀតពីប្រទេសបែលហ្ស៊ិក ក្នុងការជំរុញ ទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និង​មានប្រសិទ្ធភាពជាមួយសហភាព។ លោក Man បានថ្លែងអំណរ គុណដល់រដ្ឋាភិបាល សភា និងប្រជាជនបែលហ្ស៊ិក ដែលបានបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ១០០,០០០ដូស ដល់ប្រទេសវៀតណាម ក្នុងគ្រាដ៏លំបាកបំផុតនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីខែកញ្ញា ឆ្នាំ២០២១….៕

https://en.vietnamplus.vn/vietnam-treasures-relations-with-belgium-na-vice-chairman/243973.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`