ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃប្រទេសអ៊ុយក្រែន
លោក Yaroslav Zhelezniak សមាជិកសភាមកពីគណបក្ស Holos បានថ្លែងនៅក្នុងការបង្ហោះសារ លើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា សភានៃប្រទេសអ៊ុយក្រែន បានអនុម័តច្បាប់ គាំទ្រក្រឹត្យប្រធានាធិបតីស្តីពីការបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ពជាទូទៅ ក្នុងរយៈពេល ៩០ថ្ងៃទៀត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមសមាជិកសភាខាងលើ សមាជិកសភាចំនួន ២៩៤រូប បានបោះឆ្នោតគាំទ្រច្បាប់យល់ព្រមលើ ក្រឹត្យប្រធានាធិបតីស្តីពីការបន្តច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន (ក្រឹត្យលេខ ៨១៨៩) និងសមា ជិកសភាចំនួន ២៩៧រូប គាំទ្រច្បាប់យល់ព្រមលើក្រឹត្យ ប្រធានាធិបតីស្តីពីការបន្តធ្វើកំណែនកងទ័ពជា ទូទៅ(ក្រឹត្យលេខ ៨១៩០)។ លោក Zhelezniak បានគូសបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែល សភាអ៊ុយក្រែនបានបោះឆ្នោតបន្តសុពលភាពច្បាប់អាជ្ញាសឹក និងកំណែនកងទ័ពជាទូទៅ …៕
https://menafn.com/1105194014/Ukraines-Parliament-Extends-Martial-Law-General-Mobilization-Until-Feb-19
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម