ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋឆែក
សមាជិកសភានៃសាធារណរដ្ឋឆែកបានប្រកាសថា រុស្ស៊ីគឺជារដ្ឋគាំទ្រអំពើភេរវនិយម ដោយសំឡេងគាំទ្រភាគច្រើនលើសលប់ ដោយបានថ្កោលទោសអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន និងមិនទទួលស្គាល់ការធ្វើប្រជាមតិបញ្ចូលជាឧបសម្ព័ន្ធនៃតំបន់ភាគខាងកើត ចំនួន៤ របស់អ៊ុយក្រែន។
សភាឆែកបានចេញសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាសរុបចំនួន ១២៩រូប នៃ ១៥៦រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចព្រាងប្រកាសថា រដ្ឋរុស្ស៊ីគឺជាអ្នកផ្តល់ហិរញ្ញវត្ថុដល់អំពើភេរវនិយម មខណៈដែលសមាជិកសភារបស់គណបក្សស្តាំនិយមជ្រុល គឺគណបក្សសេរីភាព និងប្រជាធិបតេយ្យដោយផ្ទាល់ (SPD) ទាំង១៤រូប បានបោះឆ្នោតជំទាស់ និងអនុបវាទ ១៣រូប។ សភាជាន់ទាបឆែកបានថ្កោល ទោសអំពើឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេស ការវាយប្រហារទ្រង់ទ្រាយធំលើប្រជា ជនស៊ីវិល ទ្រព្យសម្បតិ្តពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ ដោយបានអះអាងថា “រុស្ស៊ីបានប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត ដើម្បីសម្រេចបានគោលដៅនយោបាយតាមរយៈ “ការគំរាមកំហែងបំភិតបំភ័យលើប្រជាជនស៊ីវិល”។
សមាជិកសភាឆែកភាគច្រើនកត់សម្គាល់ថា ការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឱ្យមានការរឹត ត្បិតជាទូទៅ ឬកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ទឹក និងកម្តៅ បង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល។ ការបាញ់ផ្លោង និងការពង្រាយកងទ័ពនៅតំបន់រោងចក្រថាមពលបរមាណូ Zaporiyia គឺជាការគំរាមកំហែងមួយ មិនមែនគ្រាន់តែលើទឹកដីអ៊ុយក្រែននោះទេ។ ការគំរាមកំហែងដោយផ្ទាល់ ឬប្រយោលក្នុងការប្រើអាវុធបរមាណូ ក៏ដូចជា ការចោទប្រកាន់ប្រឌិត និងគ្មានហេតុផលថា អ៊ុយក្រែនមានផែនការប្រើប្រាស់អាវុធមហាប្រល័យ គឺជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និងជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុបទាំងមូល។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកគឺជាប្រធានប្តូរវេនសហភាពអឺរ៉ុប រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ហើយក៏ជាអ្នកគាំទ្រមួយដ៏សំខាន់ដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការការពារខ្លួនពីការឈ្លាន ពានរបស់សហព័ន្ធរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានឱ្យដឹងថា ក្រោមរដ្ឋាភិបាល ទីក្រុងប្រាកនៃគណបក្សអភិរក្សសេរីនិយម សាធារណរដ្ឋឆែកបានបញ្ជូនគ្រឿងសព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន ដែលមានតម្លៃជាង ១.៨ពាន់លានអឺរ៉ូ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.msn.com/en-in/news/world/parliament-of-czech-republic-declares-russia-a-state-sponsor-of-terrorism/ar-AA149CtD
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម