និម្មិតសញ្ញាសភាអឺរ៉ុប
មានឱកាសខ្ពស់ដែលថា សភាអឺរ៉ុបនឹងបោះឆ្នោត នៅសប្តាហ៍ក្រោយ ដើម្បីចាត់ទុកសហព័ន្ធរុស្ស៊ី ថាជា “រដ្ឋគាំទ្រអំពើភេរវនិយម”។ លោក Roman Haider សមាជិកសភាមកពីប្រទេសអូទ្រីសបានថ្លែង បែបនេះប្រាប់ដល់សារព័ត៌មាន Sputnik។ នៅក្នុងការបោះជំហានជានិម្មិតរូបដ៏ធំ ក្រុមគណបក្សអភិរក្ស ប្រជាជនអឺរ៉ុប បានដាក់ការជ្រើសតាំងរុស្ស៊ី ទៅក្នុងកិច្ចពិភាក្សាដេញដោល កាលពីខែតុលា ដើម្បីឆ្លើយ តបទៅនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងទទួលបានគាំទ្រពីគណបក្សធំៗដទៃទៀត។
សេចក្តីសម្រេចរបស់សភាអឺរ៉ុបនឹងត្រូវបោះឆ្នោតនៅក្នុងសម័យប្រជុំសភាពេញអង្គ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។ លោក Haider ដែលជាសមាជិកសភាមកពីគណបក្សសេរីភាព អូទ្រីស (FPOe) បានថ្លែងថា “មានឱកាសខ្ពស់ដែលថា សេចក្តីសម្រេច(ចាត់ទុកប្រទេសរុស្ស៊ីជារដ្ឋ ភេរវករ)នឹងទទួលការគាំទ្រសំឡេងភាគច្រើន” ប៉ុន្តែនៅពេលនេះ យើងមិនទាន់ដឹងពីអត្ថបទនៃសេចក្តី សម្រេចនោះនៅឡើយទេ…៕
https://www.urdupoint.com/en/world/european-parliament-expected-to-label-russia-1595194.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម