លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Gustavo Porras តាមរយៈប្រព័ន្ធនិម្មិត
កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនសាធារណរដ្ឋ ប្រជាមានិតចិន បានជួបពិភាក្សាជាមួយលោក Gustavo Porras ប្រធានរដ្ឋសភានៃសាធារណរដ្ឋនីការ៉ាហ្គា តាមរយៈប្រព័ន្ធនិម្មិត។
ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃការជឿទុកចិត្តគ្នាខាងផ្នែកនយោបាយ និងការគាំទ្រក្នុងការរក្សា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បាន មានប្រសាសន៍ថា ប្រទេសចិននឹងបន្តអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយ កសាងទំនាក់ទំនងទ្វេភាគីទៅជាគំរូនៃកិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍរួមរវាងប្រទេសដែលមានទំហំខុសៗគ្នា ជាមួយនឹងលក្ខខណ្ឌជាតិផ្សេងៗគ្នា។ ប្រទេសទាំងពីរបានបន្តទំនាក់ទំនងការទូតឡើង វិញកាលពីខែធ្នូ ឆ្នាំមុន ដោយឈរលើគោលការណ៍ចិនតែមួយ ដោយលោក Li បានមានប្រសាសន៍ថា បាន បើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ លោក Li បានបន្តទៀតថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះបញ្ហាគាំទ្រ របស់ប្រទេសនីការ៉ាហ្គាទាក់ទងនឹងផលប្រយោជន៍ស្នូល និងបូរណភាពទឹកដី ផលប្រយោជន៍ស្នូលរបស់ជាតិ ហើយនីការ៉ាហ្គានឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយុត្តិធម៌របស់ចិនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ លោក Li បានមានប្រសាសន៍ទៀតថា ប្រទេសចិននឹងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់នីការ៉ាហ្គា ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន និងស្វែងរកផ្លូវ អភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសមា ហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយនីការ៉ាហ្គា ស្វែងយល់ពីកត្តាជំរុញនៃកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ លោក Li បន្តទៀតថា សភាប្រជាជនចិនមានឆន្ទៈក្នុងការបង្កើន កិច្ចសហប្រតិ បត្តិការជាមួយរដ្ឋសភានីការ៉ាហ្គា បង្កើនល្បឿនការកែលម្អច្បាប់ពាក់ព័ន្ធទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការ វិនិយោគ និងពង្រឹងការសម្របសម្រួលក្នុងឱកាសពហុភាគី។
ឆ្លៀតក្នុងឱកាសនោះ លោក Porras បានមានប្រសាសន៍ថា នីការ៉ាហ្គានឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ ហើយរដ្ឋសភានីការ៉ាហ្គាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរមិត្តភាពជាមួយសភាប្រជាជនចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221116/3cd60ab5cb36421f9b2d2e82dfc48711/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម