សម័យប្រជុំរបស់សភាអ៊ីស្រាអែល (Knesset))
កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សភាថ្មីរបស់រដ្ឋអ៊ីស្រាអែលបានស្បថចូលកាន់តំណែង បន្ទាប់ពី ប្លុកស្តាំនិយមបានឈ្នះការបោះឆ្នោតកាលពីពីរសប្តាហ៍មុន។ សមាជិកសភាចំនួន ១២០រូប បានស្បថចូលកាន់ តំណែងនៅក្នុងសម័យប្រជុំសភា (Knesset) ដែលរៀបចំដោយប្រធានាធិបតី Isaac Herzog ។ ក្នុងអំឡុងពេល នៃសម័យ ប្រជុំ លោក Herzog បានមានប្រសាសន៍ថា ការយល់ដឹងក្នុងការរួបរួម និងការយោគយល់ក្នុងចំណោម សមាជិកសភា ខណៈដែលប្រជាជនអ៊ីស្រាអែល “ហត់នឿយពីការប្រយុទ្ធគ្នា និងការដួលរលំ” បន្ទាប់ពីឆ្លងកាត់ជិត ៤ឆ្នាំ។ លោក Herzog បានអំពាវនាវឱ្យសមាជិកសភាទទួលយក “ទំនួលខុសត្រូវនៃការផ្តាច់ខ្លួនយើងចេញពីការ ញៀននេះចំពោះជម្លោះមិនចេះចប់” និងដើម្បីការពារសិទ្ធិនៃឱនភាពដែលខ្លាច “តម្រូវការរបស់ពួកគេនឹងមិនមាន នៅក្នុងរបៀបវារៈ” ។ ជ័យជម្នះក្នុងការបោះឆ្នោតដោយគណបក្ស Likud របស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu និងគណបក្សជាតិនិយមជ្រុលចំនួន ៣ ដែលមានជំហរប្រឆាំងអារ៉ាប់ បានជំរុញឱ្យមានការព្រួយបារម្ភ អំពីការរីករាលដាលនៃជម្លោះនយោបាយនៅក្នុងប្រទេស….៕
https://english.news.cn/20221116/5f61715367914d1db670a98515b68a42/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម