logo logo
banner1
សន្និបាតអន្តរសភា CIS IPA នឹងចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ ក្នុងប្រទេសកាហ្សាក់ស្ថាន
 

ទិដ្ឋភាពក្នុងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន

គណៈប្រតិភូសន្និបាតអន្តរសភានៃប្រជាជាតិជាសមាជិកអង្គការបណ្តារដ្ឋឯករាជ្យ Commonwealth (CIS  IPA) នឹងចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតប្រធានាធិតី​នៃ​សាធារណរដ្ឋកាហ្សាក់ស្ថានមុន កាលកំណត់។ នេះបើតាមសារព័ត៌មាន BelTA ទទួលបានពីលេខាធិការដ្ឋានក្រុមប្រឹក្សា CIS IPA ។

​ក្រុមសង្កេតការណ៍នឹងរួមមាន សមាជិកសភាមកពីប្រទេសអាម៉េនី អាស៊ែបៃហ្សង់ បេឡារុស កៀហ្ស៊ីស៊ីស្ថាន សហព័ន្ធរុស្ស៊ី តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ក៏ដូចជាតំណាង​មក​ពីលេខាធិការដ្ឋានក្រុមប្រឹក្សា CIS IPA និងអ្នកជំនាញមកពីវិទ្យាស្ថានអន្តរជាតិរបស់ CIS IPA ដើម្បីត្រួតពិនិត្យមើលការអភិវឌ្ឍប្រជាធិបតេយ្យ។ អ្នកសង្កេតការណ៍​សរុប ៦៧រូប ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មការកណ្តាល រៀបចំការបោះឆ្នោតកាហ្សាក់ស្ថាន មកពីសន្និបាតអន្តរសភា CIS IPA។ លោកស្រី Dilrabo Mansuri អនុប្រធានសភាជាន់ទាបតាជីគីស្ថាន ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលនៃក្រុមសង្កេតការណ៍។

​ក្រុមអ្នកសង្កេតការណ៍នឹងចាប់ផ្តើមការត្រួតពិនិត្យរយៈពេលខ្លី លើការបោះឆ្នោតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃដដែលនោះ ក្រុមនេះមានផែនការជួបជាមួយ​បេក្ខជន​ប្រធានាធិបតី និងតំណាងរបស់ពួកគេ។ នៅទី១៩ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍គ្រោងនឹងជួបជាមួយគណៈកណ្តាលរៀបចំការបោះឆ្នោត សភា និងក្រសួងការ​បរទេស​​​កាហ្សាក់ស្ថាន។ នៅថ្ងៃទី២០ ខែវិច្ឆិកា ក្រុមសង្កេតការណ៍នឹងត្រួតពិនិត្យដំណើរការបោះឆ្នោត នៅពេលណាដែលស្ថានីយបោះឆ្នោតបើកទ្វារ។ នៅថ្ងៃទី២១ ខែវិច្ឆិកា អ្នកសម្របសម្រួលនៃក្រុមសង្កេតការណ៍ និងលោកDmitry Kobitsky អគ្គលេខាធិការនៃក្រុមប្រឹក្សា CIS IPA នឹងចូលរួមក្នុងសន្និសីទសារព័ត៌មានផ្លូវការនៃ​បេសកកម្ម​សង្កេតការណ៍។

អ្នកសង្កេតការណ៍មកពីសន្និបាតអន្តរសភា CIS IPA នឹងត្រួតពិនិត្យការបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋធានី Astana ទីក្រុង Almaty ទីក្រុង Taldykorgan និងស្ថានី​បោះឆ្នោត​​នៅបរទេសដែលជាសមាជិក CIS ផងដែរ​​ ដូចជា នៅទីក្រុង Baku ប្រទេសអាស៊ៃបៃហ្សង់ ទីក្រុង Yerevan ប្រទេសអាម៉េនី ទីក្រុង Minsk ​ប្រទេសបេឡារុស ទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន ទីក្រុង Moscow, Saint Petersburg, Astrakhan, Kazan, Omsk ប្រទេសរុស្ស៊ី ទីក្រុង Dushanbe ប្រទេសជីគីស្ថាន ទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន និងនៅក្នុងទីក្រុងរ៉ូម ទីក្រុងប៉ារីស ទីក្រុងប៉េកាំង ទីក្រុងសេអ៊ូល ទីក្រុងប៊ុយការេស ទីក្រុងអានតាលីយ៉ា និងទីក្រុងអ៊ីស្តាន់ប៊ូលផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/politics/view/cis-ipa-to-observe-early-presidential-election-in-kazakhstan-154623-2022/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`