សភាអ៊ុយក្រែនស្នើដៃគូអន្តរជាតិដកប្រទេសរុស្ស៊ីចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ (G20)
សារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrinform បានឱ្យដឹងថា លោក Yaroslav Zhelezniak សមាជិកសភាគណបក្ស Holos (Voice) បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា រដ្ឋសភាប្រទេស អ៊ុយក្រែន (Verkhovna Rada) កំពុងធ្វើសេចក្តីព្រាងសេចក្តីសម្រេចមួយ ដើម្បីស្នើឱ្យដៃគូអន្តរជាតិនានា ដកសហព័ន្ធរុស្ស៊ីចេញពីសមាជិកក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ (G20)។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលG20 បានប្រារព្ធធ្វើនៅក្នុងសាធារណរដ្ឋឥណ្ឌូណេស៊ី។ ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលនេះ សភាអ៊ុយក្រែនកំពុងត្រៀមសេចក្តីសម្រេចមួយ ដើម្បីស្នើឱ្យដៃគូអន្តរជាតិនានាដក ប្រទេសរុស្ស៊ីចេញពីក្រុមប្រទេសG20។ សេចក្តីសម្រេចពាក់ព័ន្ធ នឹងត្រូវបានបោះឆ្នោតអនុម័តនៅក្នុងរដ្ឋ សភានៅសប្តាហ៍ខាងមុខ នេះបើតាមការកត់សម្គាល់របស់លោក Zhelezniak៕
https://www.ukrinform.net/rubric-polytics/3613327-ukraine-parliament-to-ask-international-partners-to-kick-russia-out-of-g20.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម