logo logo
banner1
សមាជិកសភាអឺរ៉ុបនឹងជំរុញលទ្ធផលប្រកបដោយមហិច្ឆតា នៅឯសន្និសីទ អង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP27) នៅក្នុងប្រទេសអេហ្ស៊ីប
 

រូបនិម្មិតសញ្ញាសភាអឺរ៉ុប

គណៈប្រតិភូសមាជិកសភាអឺរ៉ុបមួយក្រុមបានអញ្ជើញដល់សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដើម្បីចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួល​អាកាសធាតុ (COP27) ដែលគណៈប្រតិភូនឹងជួប ជាមួយនឹងភាគីសំខាន់ៗក្នុងការចរចា។ គណៈប្រតិភូផ្លូវការមកពីសភាអឺរ៉ុប ដឹកនាំដោយលោក Bas  Eickhout និងលោក Peter Liese ជាអនុប្រធានក្រុម  ស្ថិតក្នុងប្រទេសអេហ្ស៊ីបនៅក្នុងសប្តាហ៍នេះ ដើម្បី ចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP27) ដែលធ្វើឡើង​នៅក្នុង ទីក្រុង Sharm el-Sheik នៃប្រទេសអេហ្ស៊ីប។

សភាអឺរ៉ុបបានអនុម័តនូវជំហររបស់ខ្លួនស្តីពី COP27 កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ នៅក្នុង សន្និសីទ COP27 សមាជិកសភាអឺរ៉ុបនឹងជួបជាមួយរដ្ឋមន្រ្តី សមាជិក​សភា និងគណៈប្រតិភូមកពីបណ្តា ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប រួមមាន សហរដ្ឋអាម៉េរិក ចិន កាណាដា តួកគី ស៊ីមបាវ៉េ ម៉ល់ឌីវ បង់ក្លាដែស កោះម៉ាសល…៕

https://african.business/2022/11/apo-newsfeed/members-of-european-parliament-to-push-for-ambitious-outcome-at-un-climate-change-conference-cop27-in-egypt/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`