logo logo
banner1
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលស្វាគមន៍អគ្គលេខាធិការសភាគុយបា
 

លោក Nguyen Ho Hai (ស្តាំ) ក្នុងអំឡុងពេលជួបសន្ទនាការងារលោក Homero Acosta Alvarez

​កាលពីថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Nguyen Ho Hai អនុលេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ បានទទួលជួបសន្ទនាការងារជាមួយលោក Homero Acosta Alvarez អគ្គលេខាធិការរដ្ឋសភានៃអំណាចប្រជាជន និងជាក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋគុយបា។

ភាគីម្ចាស់ផ្ទះបានសង្កត់ធ្ងន់ថា អង្គការបក្ស រដ្ឋបាល និងប្រជាជនទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ ចំពោះជំនួយដ៏ស្មោះស្ម័គ្ររបស់គុយបាសម្រាប់​សាធារណរដ្ឋសង្គម​និយម​វៀតណាម រួមទាំងទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក Hai បានកត់សម្គាល់ថា ទីក្រុងហូជីមិញនឹងបន្តរួបរួម គ្នាជាមួយគុយបា ហើយត្រៀមខ្លួន​ជា​ស្រេច​​ក្នុងការជួយអភិវឌ្ឍទំនាក់ទំនងប្រពៃណីពិសេស សាមគ្គីភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Hai បានអំពាវនាវឱ្យ​គុយបា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលខ្លួនមានកម្លាំង ដូចជាការថែទាំសុខភាព និងការអប់រំ ខណៈពេលដែលបង្កើនការផ្លាស់ប្តូរមិត្តភាពរវាងនិស្សិត និង​យុវជននៃទីក្រុងហូជីមិញ និងគុយបា។ លោក Hai បានស្នើឱ្យលោក Alvarez ណែនាំសហករណ៍ក្នុងស្រុកគុយបាដែលមានលក្ខខណ្ឌស្រដៀងគ្នាទៅនឹង ទីក្រុងហូជីមិញ ដើម្បី​បង្កើតទំនាក់ទំនងនាពេលខាងមុខ។ លោក Hai ក៏បានបង្ហាញពីឆន្ទៈរបស់ទីក្រុងក្នុងការរួមដៃជាមួយប្រជាជាតិការាបៀន ដើម្បីដោះស្រាយការលំបាកក្នុងការបកប្រែកិច្ចព្រម​ព្រៀងសហប្រតិបត្តិការទៅជាគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ លោក Alvarez បានមានប្រសាសន៍ថា គុយបាតែងតែផ្តល់តម្លៃដល់ភាតរភាព ដ៏រឹងមាំជាមួយវៀតណាម ដោយកត់សម្គាល់ថា ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏គុយបានឹងមិនបោះបង់ចោលនូវឧត្តមគតិរបស់ខ្លួនឡើយ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការកសាង និងអភិវឌ្ឍន៍ជាតិ។ លោក Alvarez បានបន្ថែមទៀតថា ប្រទេសគុយបាសូមកោតសរសើរចំពោះជំនួយដ៏ ស្មោះស្ម័គ្ររបស់វៀតណាមក្នុងគ្រាលំបាក ហើយក៏សង្ឃឹមថានឹងរៀនសូត្រពីបទពិសោធន៍​របស់​​ប្រទេសអាស៊ីអាគ្នេយ៍ខាងផ្នែកច្បាប់ និងការបង្កើតគោលនយោបាយផងដែរ។ លោក Alvarez បានយកសំណើកិច្ចសហប្រតិបត្តិការរបស់ភាគីម្ចាស់ផ្ទះ​កត់ត្រានូវការ​យល់ព្រមរបស់លោក ហើយថា ប្រទេសគុយបានឹងមិនត្រឹមតែផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម ឬជួយវៀតណាម និងទីក្រុងហូជីមិញលើផ្នែកថែទាំ សុខភាព​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដោយស្មោះស្ម័គ្រដើម្បីរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រជាជាតិទាំងពីរ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/hcm-citys-leader-welcomes-secretary-of-cuban-parliament-state-council/243777.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`