លោក Chen Zhu ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាកម្រិតខ្ពស់នៃវេទិកាសន្តិភាពទីក្រុងប៉ារីស
លោក Chen Zhu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានថ្លែងសុន្ទរកថាសំខាន់ មួយក្នុងអំឡុងពេលកិច្ចសន្ទនាកម្រិតខ្ពស់នៃវេទិកាសន្តិភាព ទីក្រុងប៉ារីស តបតាមការអញ្ជើញរបស់សាធារណរដ្ឋបារាំង។ ដោយកត់សម្គាល់ថា សុខភាពសាធារណៈគឺជាភាសានៃសន្តិភាពឆ្លងកាត់ព្រំដែនជាតិ លោក Chen បានមានប្រសាសន៍ថា ការអំពាវនាវរបស់លោកប្រធានាធិបតី Xi Jinping សម្រាប់ការកសាងសហគមន៍សុខភាពពិភព លោកសម្រាប់ទាំងអស់គ្នា បានបង្ហាញពីវិធីការពារ និងឆ្លើយតបទៅនឹងវិបត្តិសុខភាពសាធារណៈសកលលោក។ លោក Chen បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិនតែងតែគាំទ្រការតស៊ូមតិពិតប្រាកដ និងគាំទ្រ តួនាទីឈានមុខរបស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ក្នុងការកែលម្អអភិបាលកិច្ចសុខភាព ពិភពលោក។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង លោក Chen Zhu ក៏បានជួបសន្ទនាការងារជាមួយលោក Roger Karoutchi អនុប្រធានទីមួយនៃព្រឹទ្ធសភាបារាំង, លោកNaima Moutchou អនុប្រធានរដ្ឋសភាបារាំង, លោក Jean-Pierre Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង និងលោក Richard Ferrand អតីតប្រធានរដ្ឋសភា បារាំង….៕
https://english.news.cn/20221114/9469be2d59a147668e92825f044c5ebc/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម