សម័យប្រជុំរបស់សភាម៉ុងហ្គោលី
សភានៃប្រទេសម៉ុងហ្គោលី (the State Great Khural) បានអនុម័តថវិកាជាតិតសម្រាប់ឆ្នាំ២០២៣ ជាមួយនឹងឱនភាពចំនួន ១,៤ពាន់ពាន់លានទុគ្រីម៉ុងហ្គោលី (៤១១,៦លានដុល្លារអាមេរិក)។
នៅក្នុងថវិកាជាតិ ប្រាក់ចំណូលត្រូវបានព្យាករណ៍ថា មានចំនួនប្រហែល ១៩ពាន់ពាន់លានទុគ្រីម៉ុងហ្គោលី (៥,៥ពាន់លានដុល្លារ) ឬ ៣៤,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយការចំណាយ ត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ២០,៤ពាន់ពាន់លានទុគ្រីម៉ុងហ្គោលី (៥,៩ពាន់លានដុល្លារ) ឬ ៣៧,៦% នៃផលិតផលក្នុងស្រុកសរុប។ នេះជាថវិការដ្ឋដំបូងគេ ចាប់តាំងពីច្បាប់ស្តីពីតបកម្មសេដ្ឋកិច្ចរបស់ប្រទេសម៉ុងហ្គោលីត្រូវបានអនុម័តកាលពីខែមេសា។ លោក Bold Javkhlan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នៅក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីតបកម្មសេដ្ឋកិច្ច វិធានការនានានឹងត្រូវធ្វើឡើងដើម្បី រក្សាឱនភាពថវិកានៅកម្រិតគោលដៅ ស្ថិរភាពសេដ្ឋកិច្ច និងអនុវត្តវិន័យថវិកានៅគ្រប់កម្រិតនៅឆ្នាំក្រោយ។ រដ្ឋាភិបាលនៃប្រទេសម៉ុងហ្គោលីរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងប្រហែល ៥% ហើយអត្រាអតិផរណានឹង ត្រូវកាត់បន្ថយមកត្រឹមកម្រិតមួយខ្ទង់។
យោងតាមធនាគារកណ្តាលបានឱ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសក្នុងតំបន់អាស៊ីបាន ឈានដល់ ១៣.៨% នៅក្នុងខែកញ្ញា ខណៈដែលអត្រានេះបានឡើងដល់ ១៤% នៅក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ដែលជាទីលំដ្ឋានរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ប្រទេសម៉ុងហ្គោលី ដែលមានចំនួនចំនួន ៣,៤លាននាក់៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221111/61cc87859f3340758038bfcde1b3b7e8/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម