នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២២ អង្គការសហប្រជាជាតិ(UN) និងសហភាពអន្តរសភាព(IP U)បានសហការគ្នា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយដែលមានការចូលរួមដោយផ្ទាល់ដ៏ច្រើនបំផុត មិនធ្លាប់មានចាប់តាំងពីការចាប់ផ្តើមជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះមានឈ្មោះថាកិច្ចប្រជុំសភាឆ្នាំ២០២២(The 20 22 Parliamentary Hearing)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមគំនិតផ្តួចផ្តើមរួមរបស់សហភាពអ ន្តរសភា និងប្រធានមហាសន្និបាត(អង្គការសហប្រជាជាតិ) និងមានការចូលរួមពីសំណាក់សមាជិកសភាប្រមាណជាង២០០នាក់ ប្រធានសភា ទីប្រឹក្សា និងមន្រ្តីពាក់ព័ន្ធដទៃទៀត មកពីសភានៃប្រទេសចំនួន ៦៥។ កិច្ចប្រជុំចំនួន២ថ្ងៃខាងលើ គឺជាកិច្ចប្រជុំសភាលើកទី១ ដែលដែលប្រព្រឹត្តិទៅនៅក្នុងសាលប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានបទនៃកិច្ចប្រជុំសភាឆ្នាំ២០២២នេះ គឺការកសាងការគាំទ្រផ្នែកនយោបាយ និងការឆ្លើយតបដែលមានលក្ខណៈរួមបញ្ចូល(inclusive responses) សម្រាប់ការងើបឡើងវិញប្រកបដោយចីរភាព។
ជារៀងរាល់ឆ្នាំ ប្រធានមហាសន្និបាតអង្គការប្រជាជាតិ និងសហភាពអន្តរសភា តែងសហការគ្នារៀបចំកិច្ចប្រជុំសភា ដើម្បីឱ្យសំឡេងរបស់សមាជិកសភាកាន់តែត្រូវបានគេយកចិត្តទុកដាក់ខ្លាំងឡើងៗ ក្នុងដំណើរការការងាររបស់អង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះក៏ជួយផងដែរដល់ការបញ្រ្ជាបការប្តេជ្ញាចិត្តរបស់ពិភពលោក ទៅក្នុងការងារប្រចាំថ្ងៃរបស់សភាជាតិនៃប្រទេសនីមួយៗ និងជួយគាំទ្រសភាក្នុងការអនុវត្តការងារដ៏សំខាន់របស់ខ្លួន ដើម្បីឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះកិច្ចពោះការអនុវត្តកិច្ចព្រមព្រៀងពហុភាគី។
ជាការកត់សម្គាល់អំពីកម្មវត្ថុរួមរបស់អង្គការសហប្រជាជាតិ និងសហភាពអន្តរសភា ក្នុងបរិបទពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការពិភពលោក លោកAbdulla Shahid ប្រធានមហសន្នបាតអង្គការ សហប្រជាជាតិ បានថ្លែងថា៖ ”សភាគឺជាវេទិកា ក្នុងការប្រែក្លាយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ទៅច្បាប់នៃប្រទេសនីមួយៗ ហើយសភាជាតិនៃប្រទេសនីមួយៗ ដើរតួនាទីជាយន្តការពាំនាំនូវទុក្ខកង្វល់នៅតាមមូលដ្ឋាន ទៅឱ្យអង្គការសហប្រជាជាតិបានដឹង និងសហគមន៍អន្តរជាតិបានពិនិត្យពិភាក្សា។ របៀបរបបធ្វើការបែបនេះមានសារៈ ហើយកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀត ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិ ដូចជាវិបត្តិជំងឺឆ្លង ឬបញ្ហាប្រឈមដែលកើតចេញពីភាពក្រីក្រ និងបម្រែបម្រួលអា កាសធាតុ។ ទាំងនេះគឺជាបុព្វហេតុដែលសភានិងអង្គការសហប្រជាជាតិ ត្រូវធ្វើការឱ្យស្មើដៃគ្នា…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២០-០២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/press-releases/2022-02/ipu-and-un-general-assembly-open-annual-hearing
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម