logo logo
banner1
សភាតង់សានី ផ្តល់កិត្តិយសដល់អ្នកនេសាទ សម្រាប់ការជួយសង្គ្រោះអ្នកដំណើរ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ
 

លោក Majaliwa Jackson ក្នុងហេតុការណ៍ជួយសង្គ្រោះអ្នកដំណើរក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ)

កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនេសាទអាយុ២០ឆ្នាំម្នាក់ដែលបានដឹកនាំបេសកកម្មជួយ សង្គ្រោះអ្នកដំណើរបន្ទាប់ពីការធ្លាក់យន្តហោះចូលទៅក្នុងបឹង Victoria កាលពីព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា បាន ទទួលប័ណ្ណកិត្តិយសនៅឯសភានៃសាធារណរដ្ឋតង់សានី។ លោក Majaliwa Jackson ជាអ្នកនេសាទដែលបានទៅធ្វើ​ទស្សនកិច្ច​នៅក្នុងសភាតង់សានី ក្នុងរដ្ឋធានី Dodoma និងត្រូវបានណែនាំដល់សមាជិកសភាដោយលោក Tulia Ackson ប្រធានសភាតង់សានី ជាមួយនឹងការទះដៃ​អបអរ​សាទរ។ អ្នកនេសាទវ័យក្មេងដែលបានប្រែក្លាយ ទៅជាវីរៈបុរសត្រូវបានអមដំណើរដោយសមាជិកនៃកងកម្លាំងពន្លត់អគ្គិភ័យ និងសង្គ្រោះ (FRF) នៅពេលដែល លោក Jackson ត្រូវបានលោក Tulia Ackson ណែនាំខ្លួន។ សមាជិកសភាបានបរិច្ចាគប្រាក់ចំនួន ៥លាន shilling តង់សានី (ប្រហែល ២,១៤៥ដុល្លារអាមេរិក) ដល់អ្នកនេសាទ និងកោតសរសើរចំពោះភាពក្លាហានរបស់លោក Jackson….៕

https://english.news.cn/africa/20221112/a3d858359ce94c0fa8d5b136c7e8ed14/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`