logo logo
banner1
អនុប្រធានរដ្ឋសភាប៉ាគីស្ថាន គូសបញ្ជាក់ពីកិច្ចសន្ទនាស្តីពី វិបត្តិអាកាសធាតុ ក្នុងចំណោមសហគមន៍សភាសកល
 

គណៈប្រតិភូសភាប៉ាគីស្ថានក្នុងកិច្ចប្រជុំសភា ក្រោមក្របខ័ណ្ឌសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ (COP27)

លោក Zahid Akram Durrani អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអំពាវនាវ ឱ្យមានកិច្ចសន្ទនាស្តីពីវិបត្តិអាកាសធាតុក្នុង​ចំណោមសហគមន៍សភា​សកល ដើម្បីរកឱ្យឃើញនូវដំណោះ ស្រាយអន្តរ-សភា ដើម្បីពិភពលោកមួយដែលកាន់តែមានសិ្ថរភាពជាងមុន ។

លោក Durrani បានសម្តែងនូវទស្សនៈទាំងនេះ នៅឯកិច្ចប្រជុំសភា ក្នុងឱកាសនៃសម័យប្រជុំលើក ទី២៧ នៃសន្និសីទនៃបណ្តាភាគី នៃក្របខ័ណ្ឌអនុសញ្ញារបស់អង្គការ​សហ​​ប្រជាជាតិ​​ស្តីពីបម្រែបម្រួល អាកាសធាតុ(COP27) ដែលធ្វើឡើងនៅឯទីក្រុង Sharm-El Sheikh នៃប្រទេសអេហ្ស៊ីប នាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអនុប្រធានរដ្ឋសភា រួមជាមួយនឹងសមាជិកសភាប៉ាគីស្ថាន បានចូលរួមក្នុងកិច្ចប្រជុំសភាដែល រួមគ្នារៀបចំធ្វើឡើងដោយសហភាពអន្តរសភា និងសភាតំណាង​អេហ្ស៊ីប។ ក្នុងឱកាសនោះ គណៈប្រតិភូ ប៉ាគីស្ថានបានលើកឡើងពីគន្លឹះសំខាន់ៗនៃបញ្ហាអាកាសធាតុ រួមមាន ការកាត់បន្ថយការបំភាយឧស្ម័ន បង្កើនកិច្ចខិតខំប្រឹងប្រែង​សម្របខ្លួន និងប្រមែប្រមូលហិរញ្ញវត្ថុអាកាសធាតុសម្រាប់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ ដែលស្ថិតនៅខ្សែត្រៀមជួរមុខនៃបញ្ហាបម្រែបម្រួលអាកាសធាតុ…៕

https://www.radio.gov.pk/13-11-2022/na-deputy-speaker-emphasizes-on-climate-crisis-dialogue-among-global-parliamentary-community



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`