logo logo
banner1
ការបោះឆ្នោតជ្រើសតាំងសមាជិកសភាបារ៉ែន៖ ចំនួនអ្នកចេញទៅបោះឆ្នោតឈានដល់៧៣% ជាអត្រាដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
 

ប្រជាជនបារែនកំពុងទម្លាក់សន្នឹកឆ្នោត ក្នុងធុងឆ្នោត

​បេក្ខជនឈរបោះឆ្នោតជាង ៣៣០រូប ក្នុងនោះរួមទាំងកំណត់ត្រាស្រ្តីដល់ទៅ ៧៣រូប កំពុងតែប្រកួតប្រជែងដណ្តើមអាសនៈ ៤០ នៅក្នុងក្រុមប្រឹក្សាតំណាង (សភាជាន់​ទាប) នៃព្រះជារាណាចក្របារ៉ែន។ ចំនួនអ្នកចេញទៅបោះឆ្នោតជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២បានឈានដល់៧៣% ដែល​ជាអត្រាដ៏ខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជា  ណាចក្រមួយនេះ។

​ប្រជាជនបារ៉ែនបានតម្រង់ទៅស្ថានីយបោះឆ្នោត នាព្រឹកព្រលឹមថ្ងៃដដែលជាមួយនឹងកំណត់ត្រា​ នៃចំនួនអ្នកប្រកួតប្រជែងដើម្បីអាសនៈសភា។ វាគឺជាការបោះឆ្នោតជាលើក​ដំបូងហើយ ដែលធ្វើឡើងនៅក្នុង​ប្រទេស​​​ក្នុងតំបន់ឈូងសមុទ្ទមួយនេះ ក្នុងរយៈពេល ៤ឆ្នាំ ដែលជារយៈពេលមួយដែលគេមើលឃើញ ពីការរាលដាលជាសកល​នៃជំងឺកូវីដ​១៩ និងកិច្ចព្រមព្រៀងវិលទៅរកប្រក្រតីភាពជាប្រវត្តិសាស្រ្តជាមួយរដ្ឋអ៊ីស្រាអែល។ ចំនួនបេក្ខជនបោះឆ្នោតមានជាង ៣៣០រូប ​បានកើនឡើងពី ២៩០រូប ដែលក្នុង​នោះ​រួមមាន ស្រ្តីចំនួនតែ ៤១រូបប៉ុណ្ណោះ នៅក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាល  មុនក្នុងឆ្នាំ២០១៨។ លោកស្រី Amina Issa ប្រធានស្ថានីយ​បោះឆ្នោត ​​​​នៅក្នុងរដ្ឋធានីម៉ាណាម៉ាបានថ្លែងថា “ចំនួនអ្នកចេញទៅបោះឆ្នោត កើនឡើង តាំងពីម៉ោងដំបូងមកម្លេះ ហើយចំនួនអ្នកមកបោះឆ្នោតបានកើនឡើងជាលំដាប់”។

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយបានធ្វើឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុន មានគោលដៅលើគេហទំព័របោះឆ្នោតផ្លូវការ​ ក៏ដូចជា គេហទំព័រសភាបារ៉ែន និងទីភ្នាក់ងារ​សារព័ត៌មានជាតិ ប៉ុន្តែយ៉ាង ណាក៏ដោយ គេហទំព័ររបស់ស្ថាប័នទាំងបី ត្រូវបានស្តាមកវិញ​ នារសៀលថ្ងៃសៅរ៍សប្តាហ៍ដដែល។ ក្រសួង មហាផ្ទៃបារ៉ែនបានថ្លែងឱ្យដឹងថា “គេហទំព័រ បានក្លាយជាគោលដៅក្នុងការរារាំងការបោះឆ្នោត និងផ្សព្វ ផ្សាយសារអវិជ្ជមាន តាមរយៈការប៉ុនប៉ងដោយគ្មានក្តីសង្ឃឹមមួយដែលមិនបានធ្វើឱ្យប៉ះពាល់ដល់ការ សម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅកាន់ស្ថានីយបោះឆ្នោតនោះឡើយ”៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.i24news.tv/en/news/middle-east/the-gulf/1668258080-bahrain-heads-to-polls-in-parliamentary-election



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`