logo logo
banner1
សភាជាន់ទាបបេឡារុស អនុម័តសេចក្តីព្រាងច្បាប់លើកលែងទោស មនុស្សជាង ៨,០០០នាក់
 

លោក Alexander Lukashenko ប្រធានាធិបីនៃសាធារណរដ្ឋបេឡារុស

សភាជាន់ទាបនៃសាធារណរដ្ឋបេឡារុស បានអនុម័តសេចក្តីព្រាងច្បាប់លើកលែងទោសមួយដែល អាចបានជាប្រយោជន៍ដល់ទណ្ឌិតជាង ៨​,០០០នាក់ ដែលក្នុងនោះ ប្រមាណ ៤,៥០០នាក់ នឹងត្រូវបាន ដោះលែង និង ៣,៩០០នាក់ផ្សេងទៀត នឹងត្រូវបានបន្ធូរបន្ថយទោស។ អនុលោមតាមទិន្នន័យបឋមដែល សភាទទួលបាននៅក្នុង​សេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា ទណ្ឌិត ៤,៥៤៥នាក់ រំពឹងថា នៅទីបំផុត នឹងត្រូវបានដោះលែង  បើទោះបីជា ចំនួនសរុបនៃអ្នកទទួលផលអាចឈានដល់  ៨,៥០០នាក់ក៏ដោយ។

បន្ទាប់ពីនេះ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបញ្ជូនទៅកាន់សភាជាន់ខ្ពស់ ដើម្បីអនុម័តជាចុងក្រោយ នៅមុនពេលទទួលការយល់ព្រមពីលោក Alexander Lukashenko ប្រធានាធិបីបេឡារុសដែលបាន ប្រកាសការលើកលែងទោសនេះ កាលពីខែកញ្ញា ឆ្នាំ២០២២។ វិធានការនេះក៏នឹងអាចផ្តល់ប្រយោជន៍ ដល់អ្នកទោសរាប់ពាន់នាក់ ដែលបាន​ជាប់ពន្ធនាគារ ដោយសារតែការតវ៉ានៅក្នុងប្រទេស បន្ទាប់ពីការ បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដ៏ចម្រូងចម្រាស ដែលបើតាមគណបក្សប្រឆាំងថា ជាការបោះឆ្នោត ក្លែងក្លាយ​ដែលធ្វើឡើងដើម្បីធានាការបន្តកាន់អំណាចរបស់លោកប្រធានាធិបតី Lukashenko…៕

https://www.msn.com/en-au/news/other/lower-house-of-belarusian-parliament-approves-amnesty-law-for-more-than-8000-people/ar-AA13WOhy



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`