logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយមន្ត្រីបក្សឡាវ
 

 

លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោកស្រី Sisay Ludetmounsone

​រដ្ឋធានីហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលជួប​សន្ទនាការងារជាមួយលោក ស្រី Sisay Ludetmounsone សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន បដិវត្តន៍(LPRP) និងជាប្រធាន​គណៈ​កម្មការ​អង្គការនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​។

ភាគីម្ចាស់ផ្ទះ បានលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចការងារជាបន្តរបស់មន្ត្រីឡាវ ដែល បានប្រព្រឹត្តទៅចំពេលមានសកម្មភាពជាច្រើននៅក្នុងប្រទេសទាំងពីរ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំនៃសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២ ខួបលើកទី៦០នៃទំនាក់ទំនងការទូតទ្វេភាគី និងខួបលើក៤៥ឆ្នាំនៃការ​ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជួយពង្រឹងទំនាក់ ទំនងស្មោះត្រង់ និងសាមគ្គីភាពពិសេសរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរ។ លោក Hue បាន​វាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយជោគជ័យរបស់ភាគីភ្ញៀវជាមួយលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត និងជាប្រធានគណៈកម្មការអង្គការវៀតណាម។ លោកបានបង្ហាញជំនឿថា លោកស្រី Ludetmounsone ដែលធ្លាប់ធ្វើជាអនុប្រធានរដ្ឋសភាឡាវនឹងបន្ត​គាំទ្រ​ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ។ លោកប្រធាន Hue បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលបុគ្គលិកគឺជាបញ្ហាយុទ្ធសាស្ត្រមួយក្នុង​ចំណោមបញ្ហាយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្ថែមថា លោកសង្ឃឹមថាគណៈកម្មាការ អង្គការទាំងពីរនឹងបន្តផ្តល់ការប្រឹក្សាដល់ភាគី រដ្ឋ រដ្ឋសភា និង​រដ្ឋាភិបាលវៀតណាមនិងឡាវអំពីការជំរុញ កិច្ចសហប្រតិបត្តិការក្នុងរឿងនេះ។

ឆ្លៀតក្នុឱកាសនោះ លោកស្រី Ludetmounsone បានមានប្រសាសន៍ថា គណៈកម្មាធិការមជ្ឈិម LPRP បានរៀបចំដោយជោគជ័យនូវសម័យប្រជុំលើកទី៥ របស់ខ្លួនក្នុង​អាណត្តិទី១១ បានវាយតម្លៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាកិច្ចការការពារជាតិ សន្តិសុខ និងការទូត។ ទន្ទឹមនឹងនេះ រដ្ឋសភាឡាវកំពុងរៀបចំសម័យ​ប្រជុំលើកទី៤ នៅខែធ្នូនេះ ដើម្បីពិចារណាលើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងផែនការថវិកាសម្រាប់ឆ្នាំ២០២៣ និងបោះឆ្នោតលើច្បាប់ថ្មីមួយចំនួន។ លោកស្រីក៏បាន​វាយតម្លៃខ្ពស់ ចំពោះជំនួយដ៏មានប្រសិទ្ធភាពរបស់រដ្ឋសភាវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវ រួមទាំងការបណ្តុះបណ្តាលបុគ្គលិកផងដែរ ៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`