logo logo
banner1
ប្រធានសភាតំណាងសហរដ្ឋអាមេរិក ៖ ទោះបីរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីមិនរួចខ្លួនងាយៗពេកដែរ ៖
 

កាលពីថ្ងៃសៅរ៍ ទី១៩ ឆ្នាំ២០២២ លោកស្រីNancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក (សមាជិកសភាគណបក្សប្រជាធិបតេយ្យ) បាននិយាយព្រមានលោកVladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី នៅក្នុងអំឡុងពេលដែលលោកស្រីកំពុងចូលរួមសន្និសីទស្តីអំពីសន្តិសុខក្នុងទីក្រុងMunich ក្នុងប្រទេសអាល្លឺម៉ង់ ថា លោកPutinនឹងត្រូវទទួលនូវផលកម្មមួយ ទោះបីប្រទេសរុស្ស៊ីមិនឈ្លានពានសាធារណរដ្ឋអ៊ុយក្រែន នាពេលខាងមុខក៏ដោយ។ លោកស្រីPelosi បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ”ប្រទេសរុស្ស៊ីត្រូវបានតែបង់ខាតក្នុងតម្លៃមួយ នៃការបង្កើតស្ថានភាពឱ្យគេឯងពិបាក ដូចក្នុងពេលបច្ចុប្បន្ន។ លោកPutin មិនអាចធ្វើព្យុះធ្វើភ្លៀងចំពោះពិភពលោក បញ្ចប់រឿងនៅពេលចិត្តចង់ឈប់លេង ហើយដើរចេញយ៉ាងរំភើយឡើយ។ ទោះបីប្រទេសរុស្ស៊ីមិនរងទណ្ឌកម្មធ្ងន់ធ្ងរ ដោយការមិនឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏សភាសហរដ្ឋអាមេរិកកំពុងសម្លឹងមើលរកឆ្លើយតបណាមួយដែលសមស្រប ចំពោះឥរិយាបថ ដ៏គឃ្លើនរបស់ប្រទេសរុស្ស៊ីក្នុងរយៈកាលប៉ុន្មានខែកន្លងទៅនេះ។
មានសមាជិកសភាសហរដ្ឋអាមេរិក ទាំងគណបក្សប្រជាធិបតយ្យ និងគណបក្សសាធារណរដ្ឋប្រមាណ ៤០នាក់ បានចូលរួមក្នុងសន្និសីទក្នុងទីក្រុងMonich នៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញសាមគ្គីភាពរបស់ ពួកគេជាមួយអង្គការណាតូ និងប្រទេសអ៊ុយក្រែន។ លោកស្រីPelosi បានថ្លែងថា៖ ”យើងចង់ឱ្យអ្នកទាំង អស់គ្នា រួមទាំងប្រធានាធិបតីរុស្ស៊ីផងដែរ ថាវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងសន្និសីទនេះ គឺជាការបង្ហាញការប្តេជ្ញាយ៉ាងពេញទំហឹងរបស់យើងចំពោះសាមគ្គីភាព ជាមួយអង្គការណាតូ និងប្រទេសអ៊ុយក្រែន។ ហើយដំណោះស្រាយតាមរយៈការទូត នៅតែជាជម្រើសសម្រាប់យើងទាំងអស់គ្នា៕

https://news.yahoo.com/pelosi-says-putin-pay-even-160036440.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`