លោក Tran Thanh Man អនុប្រធានរដ្ឋសភាវៀតណាមចូលរួមនៅក្នុងកិច្ចប្រជុំ
សាធារណរដ្ឋសង្គមនិយមវៀតណាម ស្នើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងអន្តរសភាអាស៊ាន (AIPA) បន្តជំរុញសាមគ្គីភាព ឯកភាព ភាពខ្លួនទីពឹងខ្លួន និងការច្នៃប្រឌិតថ្មី ដើម្បីបង្រួបបង្រួមក្រុមសមាជិកទាំង ១០ ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ថ្លែងមតិក្នុងកិច្ចប្រជុំត្រៀមសម្រាប់មេដឹកនាំ ASEAN-AIPA ដែលជាផ្នែក នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីភ្នំពេញ កាលពីថ្ងៃ ព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានរដ្ឋសភាវៀតណាម បានឯកភាព អះអាងនូវតួនាទីសំខាន់របស់ប្លុកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ លោក Man ក៏បានសង្កត់ ធ្ងន់លើការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្កើនការវិនិយោគបៃតង និង ហិរញ្ញប្បទានបៃតង ភាពស្មើភាពគ្នា និងនិរន្តរភាព ឆ្ពោះទៅរកអនាគតបៃតង និងកិច្ចព្រមព្រៀងបៃតង។ តំណាង វៀតណាមក៏បានកោតសរសើរចំពោះការរៀបចំរបស់លេខាធិការដ្ឋាន AIPA និងស្ថាប័ននីតិប្បញ្ញត្តិព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន AIPA ២០២២….៕
https://www.armenpress.am/eng/news/1096778/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម