លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Acosta Álvarez
រដ្ឋធានីហាណូយ កាលពីថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋ សភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលជួបសន្ទនាការងារជាមួយលោក Homero Acosta Álvarez អគ្គលេខារដ្ឋសភានៃអំណាចប្រជាជន និងក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋគុយបា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសវៀតណាម។
លោក Hue បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចារវាងលោក Álvarez និងលោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភាវៀតណាម ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែល ដោយបានផ្តោតការយកចិត្តទុកដាក់លើការតម្រង់ទិសដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាទាំងពីរ។ លោក Hue បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងបទពិសោធន៍ ក្នុងរដ្ឋសភា រវាងការិយាល័យរដ្ឋសភាទាំងពីរនឹងរួមចំណែកលើកកម្ពស់គុណភាពប្រតិបត្តិការ និងប្រសិទ្ធ ភាពនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសនីមួយៗ ដោយហេតុនេះការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូច ជាទំនាក់ទំនងប្រពៃណីពិសេសរវាងប្រទេសវៀតណាម និងគុយបា។ លោក Hue ក៏បានផ្តល់ការអាណិត អាសូរដល់ប្រទេសគុយបា ចំពោះការលំបាកដែលប្រទេសនេះកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃការហ៊ុម ព័ទ្ធ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាឧប្បត្តិហេតុ និងគ្រោះធម្មជាតិ ដែលថ្មីៗនេះភ្លើងឆេះឃ្លាំងស្តុក ប្រេងឥន្ធនៈនៅសួនឧស្សាហកម្ម Matanzas កាលពីដើមខែសីហា និងការខូចខាតធ្ងន់ធ្ងរដែលបណ្តាល មកពីព្យុះ Ian។ លោក Hue បានយល់ស្របចំពោះសាមគ្គីភាព និងការគាំទ្ររបស់វៀតណាមចំពោះគុយបា ហើយសូមជូនពរប្រទេស Caribbean នឹងយកឈ្នះលើបញ្ហាប្រឈមនានាក្នុងពេលឆាប់ៗ។
ឆ្លៀតក្នុងឱកាសនោះលោក Álvarez បានមានប្រសាសន៍ថា គុយបាតែងតែវាយតម្លៃខ្ពស់ចំពោះការ គាំទ្រ និងជំនួយរបស់វៀតណាមលើគ្រប់វិស័យ។ លោក Álvarez បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ អប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អជាប្រពៃណីរវាងប្រទេសទាំង ពីរ។ ភាគីទាំងពីរបានឯកភាពថា វៀតណាម និងគុយបាគួរតែរៀបចំសកម្មភាពជាក់ស្តែងក្នុងឆ្នាំ២០២៣ នៅពេលដែលភាគីទាំងពីរនឹងប្រារព្ធខួប៥០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Fidel Castro ទៅកាន់តំបន់ទើបរំដោះថ្មីនៅខេត្ត Quang Tri ភាគកណ្តាល៕
http://ព័ត៌មានសភាអន្តរជាតិ ១០-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-receives-senior-cuban-legislator-in-hanoi/243519.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម