logo logo
banner1
ប្រធានសភាអាមេនី ទទួលជួបសន្ទនាការងារជាមួយសមាជិកព្រឹទ្ធសភាប៉ូឡូញ
 

លោក Alen Simonyan (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Bogdan Klich

សេវា​សារព័ត៌មាន​របស់​សភាបានឱ្យដឹងថា កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Alen Simonyan ប្រធានសភានៃសាធារណរដ្ឋអាមេនី បានទទួលជួប​សន្ទនា​ការងារជាមួយលោក Bogdan Klich ប្រធានគណៈ កម្មាធិការព្រឹទ្ធសភានៃសាធារណរដ្ឋប៉ូឡូញ ទទួលបន្ទុកកិច្ចការបរទេស និងសហភាពអឺរ៉ុប។ នៅក្នុងសុន្ទរកថាលោក Simonyan បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាខួបលើកទី៦៥៥ នៃការបង្កើតជាផ្លូវការនៃសហគមន៍អាមេនីនៅ ក្នុងប្រទេសប៉ូឡូញ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា អាមេនីសូមកោតសរសើរ និងដឹងគុណចំពោះ អាកប្បកិរិយាដ៏កក់ក្តៅ និងការយកចិត្តទុកដាក់ដែលប្រជាជនអាមេនីទទួលបាននៅក្នុងប្រទេសប៉ូឡូញ។ នៅក្នុង ជំនួបពិភាក្សា​នោះ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដោយ បានឯកភាពលើភាពចាំបាច់ក្នុងការពង្រឹងបញ្ហានៃរបៀបវារៈ។ លោក Simonyan ក៏បានលើកឡើងអំពីការឈ្លាន ពានទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់អាមេនី និងផលវិបាក​នៃការឈ្លានពាននោះ។ ក្នុងបរិបទនេះ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបញ្ជូនអ្នកឃ្លាំមើល ជនស៊ីវិលចំនួន ៤០នាក់ ទៅកាន់ព្រំដែនរបស់ប្រទេសអាមេនី​ត្រូវបាន​សង្កត់ធ្ងន់….៕

https://www.armenpress.am/eng/news/1096778/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`