logo logo
banner1
សមាជិករដ្ឋសភាវៀតណាមពិនិត្យពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពាជនស៊ីវិល
 

ទិដ្ឋភាពក្នុងសម័យប្រជុំលើកទី៤ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ (Photo: VNA)

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ សមាជិកសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាង​វិសោធន​កម្មច្បាប់ និងការបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្តីពី រលកធាតុអាកាសវិទ្យុ មុនពេលពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល ក្នុងពេល​ដំណើរការសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥។

​ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិលនេះ គឺក្នុងគោលបំណងដើម្បីបំពេញចន្លោះប្រហោងច្បាប់ និងបង្កើតលក្ខខណ្ឌសមស្របមួយចំនួន សម្រាប់​សកម្ម​ភាព​​ទប់ស្កាត់, គ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, ឧបទ្ទវហេតុ, គ្រោះធម្មជាតិ និងជំងឺរាតត្បាតផ្សេងៗ ដែលធានាសន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ ខណៈ​ពេលមានស្ថានភាពបែបនេះកើតឡើង។

​សេចក្តីព្រាងច្បាប់ខាងលើនេះ រួមមាន ៧ ជំពូក និង ៧១ មាត្រា ដែលកំណត់អំពីសកម្មភាពនៃកិច្ចការពារជនស៊ីវិល, សិទ្ធិ និងកាតព្វកិច្ចរបស់ក្រសួង-ស្ថាប័ន, ភ្នាក់ងាររដ្ឋ និងនីតិបុគ្គល ដែលពាក់ព័ន្ធក្នុងសកម្មភាពទាំងនេះ រួមទាំង ការគ្រប់គ្រងរដ្ឋ និងប្រភពធនធាននានា សម្រាប់ការអនុវត្តរបស់ខ្លួន។

​នៅក្នុងការពិនិត្យពិភាក្សា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សមាជិកសភាជាច្រើនរូបបានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង គឺដើម្បីជួយដោះស្រាយ​បញ្ហា និងឧបសគ្គនានាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ក្នុងការអនុវត្តសកម្មភាពការពារជនស៊ីវិល។ អង្គប្រជុំបានតម្រូវឱ្យខិតខំស្ថាបនាជាតិ និងការពារសន្តិសុខ, ប្រជាជន, ភា្នក់ងាររដ្ឋ, ក្រសួង-ស្ថាប័ន និងការពារសេដ្ឋកិច្ចជាតិ។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ការិយាល័យនយោបាយមជ្ឈិមបក្ស បានចេញសេចក្តីសម្រេចមួយ​ស្តីពី កិច្ចការពារជនស៊ីវិល​ រហូតដល់ ឆ្នាំ២០៣០ និងការអនុវត្តរៀងរាល់ឆ្នាំ រួមទាំងគោលដៅតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល ឱ្យបានរួចរាល់នៅ​ត្រឹម​​​​ឆ្នាំ២០២៥៕

http://ព័ត៌មានសភាអន្តរជាតិ ១០-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/legislators-to-discuss-draft-law-on-civil-defence-on-november-9/243528.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`