logo logo
banner1
សភាជាន់ទាបជប៉ុន អនុម័តធ្វើវិសោធនកម្មច្បាប់ ស្តីពីការបង្ការជំងឺឆ្លង
 

 

រូបភាពសភា Diet នៃប្រទេសជប៉ុន

​រាជធានីតូក្យូ៖ សភាជាន់ទាបនៃប្រទេសជប៉ុនបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយ ដើម្បីពិនិត្យ សើរើឡើងវិញលើច្បាប់ស្តីពីការបង្ការជំងឺឆ្លង ដើម្បីត្រៀមរៀបចំសម្រាប់​ជំងឺ​រាតត្បាតជាសកលផ្សេងទៀតនៅថ្ងៃអនាគត។

សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការអនុម័តកាលពីថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯសភាសម័យប្រជុំពេញអង្គសភាជាន់ទាបជប៉ុន ដោយការបោះឆ្នោត​សំឡេង​​​​ភាគច្រើនពីសមាជិកសភាមកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយម និងគណបក្សប្រឆាំងដ៏ធំជាង គេ គឺគណបក្សធម្មនុញ្ញប្រជាធិប​តេយ្យ​ជប៉ុន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន health.economic times បានធ្វើការផ្សព្វផ្សាយ។

​ការពិនិត្យសើរើឡើងវិញលើច្បាប់ស្តីពីការបង្ការជំងឺឆ្លង បានស្នើឱ្យរដ្ឋាភិបាលអាណាខេត្តនៃប្រទេសជប៉ុន ត្រូវប្រមែប្រមូលចងក្រងផែនការនានា ដើម្បីឆ្លើយតបទៅនឹង​ជំងឺឆ្លង ក្នុងនោះរួមទាំង ចំនួនគ្រែនៅក្នុងមន្ទីរពេទ្យត្រូវតែធានាឱ្យបាន ហើយស្ថាប័នវេជ្ជសាស្រ្តទាំងអស់ត្រូវទទួលយកការពិភាក្សាជាមួយរដ្ឋាភិបាលមូលដ្ឋាន ដើម្បីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធ។

​មន្ទីរពេទ្យសំខាន់ៗក្នុងប្រទេសជប៉ុន ក៏នឹងមានកាតព្វកិច្ចផងដែរ ក្នុងការផ្តល់សេវាវេជ្ជសាស្រ្ត​ រួមទាំង សេវាពិនិត្យជំងឺគ្រុនក្តៅដល់ប្រជាជនដែលមាន​រោគសញ្ញាសង្ស័យតែ​មិន​សម្រាកព្យាបាលនៅមន្ទីរពេទ្យ (outpatient) និងគាំទ្រដល់ស្ថាប័នវេជ្ជសាស្រ្តដទៃទៀត។ សេចក្តីព្រាងច្បាប់ស្តីខាងលើនេះ ត្រូវ បានគេរំពឹងថានឹងទទួលបានការអនុម័ត បន្ទាប់ពីបញ្ជូនទៅដល់សភាជាន់ខ្ពស់ជប៉ុន ក្នុងអំឡុងពេលនៃ សម័យសភាវិសាមញ្ញដែលនឹងដំណើរការរហូតដល់ខែធ្នូ ឆ្នាំ២០២២៕

http://ព័ត៌មានសភាអន្តរជាតិ ១០-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://health.economictimes.indiatimes.com/news/industry/japans-lower-house-passes-infectious-disease-law-revision/95392839



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`