logo logo
banner1
សភាអ៊ីរ៉ង់ ស្នើឱ្យដាក់ទោសប្រហារជីវិត ចំពោះអ្នកចូលរួមក្នុងកុបកម្ម
 

ទិដ្ឋភាពទូទៅ ក្នុងសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់

​រដ្ឋធានីតេហេរ៉ង់៖ សមាជិកសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់សំឡេងភាគច្រើនលើសលប់ គឺ ២២៧សំឡេង នៃសមាជិកសភាចំនួន ២៩០រូប នៅក្នុងសភា ទាមទារឱ្យ​ស្ថាប័នតុលាការរបស់ប្រទេសមួយនេះដាក់ទោសប្រហារជីវិតចំពោះអ្នកចូលរួមក្នុងការតវ៉ាដ៏ហិង្សា ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។

​“យើងក្នុងនាមជាតំណាងរបស់ប្រជាជាតិមួយនេះ ទាមទារឱ្យស្ថាប័នគ្រប់គ្រងទាំងអស់របស់ជាតិ រួមទាំង ស្ថាប័នតុលាការ ផ្តល់មេរៀនឱ្យបានឆាប់បំផុតតាមដែលអាច​ធ្វើបាន​ដល់អ្នកប្រយុទ្ធទាំងនោះ ដែលពួកគេធ្វើសកម្មភាពដូចជា ក្រុមសកម្មប្រយុទ្ធ ISIS (អង្គការភេរវករដែលត្រូវបានហាមឃាត់នៅក្នុង   សហព័ន្ធរុស្ស៊ី) ដោយប្រើអាវុធមាន​មុខមុតស្រួច និងកាំភ្លើងនោះ បានរំលោភបំពានលើអាយុជីវិត​ និង ទ្រព្យសម្បត្តិរបស់ប្រជាជន ដូច្នឹងត្រូវអនុវត្តនូវបទបញ្ជាប្រតិបត្តិប្រឆាំងនឹងជនសកម្មប្រយុទ្ធទាំងនេះ។ មិនថាពួកគេស្លៀកពាក់បែបណា មិនថាពួកគេមកពីមជ្ឈដ្ឋានណា ដើម្បីបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ជីវិត  ទ្រព្យសម្បត្តិ  សុវត្ថិភាព និងកិត្តិយសរបស់ជនរួមជាតិ​ជាទី​ស្រលាញ់របស់យើង គឺជាបន្ទាត់ក្រហមនៃរបបមួយនេះ ហើយចំពោះបញ្ហាមួយនេះគឺមិនត្រូវអត់ឱនដល់ជនណាម្នាក់នោះឡើយ”។ នេះបើតាមសេចក្តីថ្លែងការណ៍របស់​សភា​អ៊ីរ៉ង់ ដែលផ្សព្វផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA។

គួរបញ្ជាក់ផងដែរថា មហាកុបកម្មបានចាប់ផ្តើមឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២កន្លងមក ពាក់ព័ន្ធនឹងមរណភាពរបស់ស្រ្តីវ័យ ២២ឆ្នាំ ឈ្មោះ Mahsa Amini ដែលបានស្លាប់នៅពេលដែលត្រូវបានដោះលែងពីការឃុំខ្លួនរបស់នគរបាល បន្ទាប់ពីត្រូវបានចាប់ខ្លួនថាបានពាក់ស្បៃរុំក្បាលមិនសមរម្យ។

អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា បានបន្ថែមភ្លើងលើមហាបាតុកម្ម ហើយអ្នកការទូតអឺរ៉ុប បានធ្វើការកត់សម្គាល់នៃការតវ៉ាដោយពាក់ព័ន្ធជាមួយ​របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឆាំងអឺរ៉ង់ និងបានអំពាវនាវឱ្យធ្វើការផ្តួលរលំរដ្ឋាភិបាលអ៊ីរ៉ង់៕

http://ព័ត៌មានសភាអន្តរជាតិ ១០-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/iranian-parliament-calls-for-death-penalty-fo-1591645.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`