លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ស្នើសភាបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ព
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តទប់ទល់នឹងកងកម្លាំងរបស់សហព័ន្ធរុស្ស៊ី សភាអ៊ុយក្រែន បានបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ពនៅក្នុងប្រទេសមួយនេះ សម្រាប់រយៈពេល ៩០ថ្ងៃទៀត រហូត ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ការអនុម័តសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែននឹងចូលជាធរមាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែល ច្បាប់ចាស់ស្តីពីការបន្តច្បាប់អាជ្ញាសឹកផុតសុពលភាព។
ការបន្តច្បាប់អាជ្ញាសឹក និងកំណែនកងទ័ពលើកមុន បន្ទាប់ពីមានសង្រ្គាមមក ត្រូវបានអនុម័តកាល ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សម្រាប់រយៈពេល ៩០ថ្ងៃ។ ច្បាប់អាជ្ញាសឹកក្នុងប្រទេសអ៊ុយក្រែន បាន ប្រកាសចេញជាលើកដំបូងដោយលោកប្រធានាធិបតី Zelenskyy នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ពេលដែលសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមធ្វើសង្រ្គាមរបស់ខ្លួនមកលើប្រទេសជិតខាងមួយនេះ។ ច្បាប់នេះ ត្រូវបានពន្យារពេលជាលើកដំបូងក្នុងខែមីនា សម្រាប់រយៈពេល ៣០ថ្ងៃ…៕
https://www.aa.com.tr/en/russia-ukraine-war/ukraine-extends-martial-law-mobilization-for-90-days-until-feb-19/2733341
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម