logo logo
banner1
សភាស៊ុយអែតនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង អំពើភេរវនិយម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
 

រូបភាពក្នុងសភានៃព្រះរាជាណាចក្រស៊ុយអែត

សភានៃព្រះរាជាណាចក្រស៊ុយអែតបានចេញសេចក្តីថ្លែងការណ៍មួយថា សភានឹងបោះឆ្នោតនៅថ្ងៃ ទី១៦  ខែវិច្ឆិកា  ឆ្នាំ២០២២  លើសេចក្តីព្រាងច្បាប់ដើម្បីរឹតបន្តឹងច្បាប់​ប្រឆាំងអំពើភេរវនិយម។ សេចក្តី ថ្លែងការណ៍ខាងលើមានខ្លឹមសារថា គណៈកម្មាធិការធម្មនុញ្ញ បានស្នើសេចក្តីព្រាងច្បាប់មួយដែលរឹតត្បិត សេរីភាពនៃការជួបជុំរបស់​ក្រុម​ដែលជាប់ពាក់ព័ន្ធជាមួយអំពើភេរវនិយម។

អនុលោមតាមច្បាប់ថ្មីនេះ អាជ្ញាធរនឹងទទួលបានឱកាសកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម។ សេចក្តីព្រាងច្បាប់មួយនេះ ត្រូវគេរំពឹង​ថានឹងចូលជាធរមាននៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រសិនបើច្បាប់នេះត្រូវបានសភាស៊ុយអែតអនុម័ត…៕

https://www.aa.com.tr/en/europe/swedish-parliament-to-vote-on-anti-terrorism-bill-nov-16/2733110



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`